Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរង​ខេត្តកណ្តាល​ម្នាក់ ប្រាក់ខែ​ដូច​មិន​ច្រើន​ទេ តែ​ភ្ជាប់ពាក្យ​ឲ្យ​ថ្លៃទឹកដោះ​ខាង​ស្រី​១០​ម៉ឺន​ដុល្លារ និង​ឡិច​ស៊ី​ស​ ៥៧០ ​មួយគ្រឿង​

spot_img

​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល ភ្ជាប់ពាក្យ​ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ដោយ​ជូន​ខាង​ស្រី ១០​ម៉ឺន​ដុល្លារ ចិញ្ចៀនពេជ្រ​២​វង់ និង​រថយន្ត​លុច​ស៊ី​ស ៥៧០​មួយគ្រឿង ដែលមាន​តម្លៃ ២២​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៅ​ត ពិតជា​មិនធម្មតា​មែន​។​

​គណនី​ហ្វេ​ស​ប៊ុ​ក San Prum ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​ព័ត៌មាន បានសរសេរថា ពិធី​ភ្ជាប់ពាក្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្រេង សុខា ជាមួយ​ក្មេងស្រី​ស្រស់ស្អាត ធ្វើ​នៅ​ផ្សារ​អ្នក​លឿង (​ត្រើយ​ខាងកើត​)​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ពិធី​ភ្ជាប់ពាក្យ​លោក​ស្រេង សុខា ស្នងការរង​នគរបាល​ខេត្តកណ្តាល បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នកជិតខាង បាន​លាន់មាត់ និង​មានការ​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​។ ហើយ​ថែមទាំង​បាន​ស្ញើ​ច​សរសើរ​ផងដែរ​។​

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ការភ្ញាក់ផ្អើល ហើយ​បាន​លាន់មាត់​គ្រប់គ្នា ដោយ​គណនី ឈ្មោះ Khieu Thy បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង សុខា មាន​ប្រាក់ខែ​ដូច​មិន​ច្រើន​ទេ តែ​ហេតុដូចម្តេច មាន​ប្រាក់​ច្រើន​ម្លេះ​?

​បើតាម​ផេ​ក Khmer Global បាន​ផ្សាយ​ថា ស្នងការរង​នគរបាល​ខេត្តកណ្តាល​ម្នាក់ លោក ស្រេង សុខា បានធ្វើ​ឲ្យ​ផ្អើល​ពេញ​ត្រើយ​អ្នក​លឿង​ខាងកើត ក្នុង​ខេត្តព្រៃវែង ខណៈ​លោក​បាន​ភ្ជាប់ពាក្យ ជាមួយ​នារី​វ័យក្មេង​ម្នាក់ កូន​អ្នកលក់​គ្រឿងអគ្គិសនី ដោយ​ថ្លៃទឹកដោះ​១០​ម៉ឺន​ដុល្លារ​!​។ តាម​ព័ត៌មាន​ដែល​ទទួលបាន លោក ស្រេង សុខា បាន​លែងលះ​ភរិយា​របស់លោក​៣​នាក់ រួច​ទៅ​ភ្ជាប់​និស្ស័យ​ជាមួយ​នារី​អ្នក​លឿង​រូបនេះ ដែលជា​ភរិយា​ទី​៤!​។​

​សូម​អបអរសាទរ និង​ជូនពរ លោក​ស្នងការរង ជាមួយ​ភរិយា​ទី​៤! ប្លែកៗ ស្នងការរង​ខេត្តកណ្តាល​, ប៉ុន្មាន​ថ្ងៃមុន ស្នងការរង អ៊ុ​ល ប៊ុន​ណា បាន​យក​ឡានទឹក ទៅ​បាញ់​លាយ​ស៊ីម៉ងត៍​ឯកជន​! ឮថា​ស្នងការរង​រូបអង្គ​នេះ ធ្លាក់​មកពី​ឋាន​ព្រះឥន្ទ​!៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×