Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុល​ស្រា​នៅ​ឥណ្ឌា សម្លាប់​មនុស្ស ១៣០​នាក់ និង​ជាង ២០០​នាក់ ​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៣០​នាក់​បាន​ស្លាប់ និង​ជាង ២០០​នាក់​ទៀត​កំពុង​សំរាក​ព្យាបាល​នៅ​ពេទ្យ ក្រោយ​ពេល​ពួកគេ​ផឹកស្រា​បិត​មាន​ជាតិពុល នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​មនុស្ស​ចំនួន ៣៥​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​ស្លាប់​នៅក្នុង​រដ្ឋ Assam កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ បន្ទាប់ពី​មនុស្ស ១០០​នាក់​បាន​ស្លាប់​នៅក្នុង​រដ្ឋ Uttar Pradesh និង​Uttarakhand​។​

​មនុស្ស​ចំនួន ១០​នាក់​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​ការបិត​ស្រា​ដែលមាន​ជាតិ​ពុល​នោះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស​។​

​ក្នុងចំណោម​ជនរងគ្រោះ​ក៏​មាន​ស្ត្រី​ជាច្រើន​នាក់​ផងដែរ ដែល​ពួកគេ​ទាំងអស់​ជា​កម្មករ​នៅ​ចំការ​តែ​។​

​អាជ្ញាធរ​ត្រូវ​បាន​បញ្ជា​ឲ្យមាន​ការស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​ការស្លាប់​ដ៏​ច្រើន​បែប​នោះ​។ ចំនួន​អ្នក​ស្លាប់ ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ចំនួន​ខ្ពស់បំផុត​ចាប់តាំងពី​ឆ្នាំ ២០១១​មក ដែល​កាល​នៅ​មាន​ករណី​ពុល​ស្រា​ដែរ​បណ្តាលឲ្យ​មនុស្ស​ជាង ១៧០​នាក់​ស្លាប់​នៅក្នុង​រដ្ឋ West Bengal​។​

​ប៉ូលីស​បញ្ជាក់ថា ពួកគេ​បាន​រកឃើញ​ផ្ទះ​មួយ​ដែល​ជា​កន្លែង​ផលិត​ស្រា​មាន​ជាតិពុល និង​បាន​រកឃើញ​ស្រា​ចំនួន ១​លីត្រ​កន្លះ​។​

​សូមបញ្ជាក់​ថា ករណី​ពុល​ស្រា និង​ចំណី​អាហា​រតែង​កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​លំដាប់​ទី ២​នេះ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×