Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​វង់​ល្បែងស៊ីសង និង​ជល់​មាន់​

spot_img

​រតនគិរី​ ៖ តាម​ការ​ផ្តល់​ព័ត៌មាន​របស់លោក វរសេនីយ៍ឯក ហួត បូរី អធិការ​នគរបាល​ក្រុង​បាន​លុង បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១៣និង៣០​នាទី ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​នគរបាល​បាន​បង្ក្រាប​សង្វៀន​ប្រជល់មាន់ ដែល​មាន​ទីតាំង​នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី​។

លោក​ក៏​បាន​រាយការណ៍ ឲ្យដឹង​ដែរថា ក្រោយពី​លោក​ទទួលបាន បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត និង​មតិ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ កម្លាំង​អធិការ​ក្រុង បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ចុះ​បង្ក្រាប​កន្លែង​ប្រជល់មាន់​តាម​ចំការ​ស្វាយចន្ទី ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំណុច​ភ្នំ​យោល ក្នុងភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​។

ពេល​កម្លាំង​ចុះ​ទៅ​ដល់​គោលដៅ​ក្រុម​នោះ​បាន រត់​បាត់​អស់​បន្សល់ទុក នៅ​សម្ភារៈ​មួយចំនួន​ដូចជា​៖(​កៅអី​ជ័រ​១០, ទ្រុង​ក្រុងមាន់​១២, សង្វៀន​ប្រជល់មាន់​១, តង់​៣, និង​ពី​ដុង​ដាក់​ទឹក​ចំនួន​១) លោក​ក៏​បាន​អោយដឹងថា សង្វៀន​នោះ​ត្រូវបាន​រុះរើ ចំពោះ​សម្ភារ​:​វត្ថុតាង​បាន​ប្រមូល​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ​៕ ដោយ​ ៖ កូឡាប​

spot_img
×