Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន បង់​​លុយ​៨០០០​ដុល្លារ បញ្ចប់រឿង ក្រោយ​​បើករថយន្ត បុក​រះ​រទេះ​លក់​គុយទាវ និង​ផ្ទះ​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​ ៖ ជនជាតិ​ចិន​ស្រវឹងស្រា បើ​បើករថយន្ត​ហាយ​ឡែន​ឌ័​រ លឿន​រេ​ចង្កូត បុក​រះ​រទេះ​លក់​គុយទាវ និង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល ឲ្យ​រង​ឲ្យ​រង​ការខូចខាត​ខ្ទេចខ្ទី​។ ក្រោយពេល​កើតហេតុ ភាគី​រថយន្ត​បង្ក បាន​ចុះមក​ដោះស្រាយ​សង​សំណង ទៅ​ឲ្យ​ភាគី​ខាង​ម្ចាស់ផ្ទះ និង​ម្ចាស់​រទេះ​គុយទាវ គិត​ជា​ទឹកប្រាក់​អស់​ចំនួន​៨០០០​ដុល្លារ​អាមេរិក ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​តែម្ដង​។​

​ករណី​កើតឡើង នៅ​ម៉ោង​ជាង​២​យប់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​មួយក្រុម មាន​ប្រុស​ស្រី​ចំនួន​៤​នាក់ ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត​មួយគ្រឿង ម៉ាក Highlander ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-8199 ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ងាក​មក​ស្ដាំ​ដៃ ជ្រុល​ទៅ​បុក​រះ​រទេះល​ក់​គុយទាវ របង​ផ្ទះ​ប្រជាពលរដ្ឋ និង​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក Lexus LX470 ពណ៌​ស្ករ​ពាក់​ស្លាក​ភ្នំពេញ 2AK-0055 បណ្ដាលឲ្យ​រង​ការខូច​ខាត តែ មិនមាន នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×