Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​អូស្ត្រាលី​ចាប់​បុរស​ម្នាក់ ដែល​គួក​ជេ​លក់​អាវុធ​ឲ្យ​កូរ៉េខាងជើង​

spot_img

​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី​បាន​ចាប់​បុរស​ម្នាក់ អាយុ ៥៩​ឆ្នាំ ដែល​ដើរតួ​ជា​ភ្នាក់ងារ​សេដ្ឋកិច្ច​ឲ្យ កូរ៉េខាងជើង ក្នុង​គោលបំណង​រក​ចំណូល​ឲ្យ​រដ្ឋាភិបាល​ព្យុងយ៉ាង​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន CNN ដ៏​ល្បី​របស់​អា​មេ​រិច នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​ប៉ូលីស​សហព័ន្ធ​រុស្សី​បានបញ្ជាក់​ថា បុរស​ម្នាក់​នោះ​មានឈ្មោះ Chan Han Choi​។ គាត់​គឺជា​ជនជាតិ​អូស្ត្រាលី មាន​ដើមកំណើត​កូរ៉េខាងត្បូង និង​បាន​រស់នៅ​ក្នុង​ទីក្រុង​ស៊ីតនី​។​

​ប៉ូលីស​បាន​និយាយថា បុរស​រូប​នោះ​បានគួក​គេ (​ធ្វើ​ឈ្មួញកណ្តាល​) លក់​មី​ស៊ី​ល ធាតុ​ផ្សំ​សំរាប់​ផលិត​មី​ស៊ី​ល និង​បច្ចេកទេស​ជំនាញ ពី​កូរ៉េខាងជើង​ទៅ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ជាច្រើន និង​បាន​ពិភាក្សា​គ្នា​ពី​ការ​ផ្គត់​ផ្គង​អាវុធ​ដ៏​គ្រោះថ្នាក់​។​

​ប៉ូលីស​បញ្ជាក់ទៀតថា បុរស​ដដែល​ក៏​មាន​គំរោង​ផ្ទេរ​រំលែក ធ្យូងថ្ម​ពី​កូរ៉េខាងជើង ទៅកាន់​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី​។ ប៉ុន្តែ​មិន​មាន​ភស្ថុតាង​បញ្ជាក់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បានដឹង​ពី​គំរោង​នោះ​ទេ​។​

​សកម្មភាព​រប​ស់បុរ​ស​ខាងលើ បាន​ល្មើស​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ និង​អូស្ត្រាលី​ប្រឆាំង​នឹង​កូរ៉េខាងជើង​។ បើ​តាម​ទណ្ឌកម្ម​ថ្មីៗ​របស់​អង្គការសហប្រជាជាតិ បាន​ហាមប្រាម​មិនឲ្យ​មាន​ការនាំចូល​អ្វីៗ​គ្រប់យ៉ាង​ពី​កូរ៉េខាងជើង រាប់​តាំងពី គ្រឿង​សមុទ្រ កំលាំង​ពលកម្ម ព្រមទាំង​ការដាក់​ហ៊ុន​រួមគ្នា​ជាមួយ​កូរ៉េ​ខាងជើង​។​

​បុរស​ដែល​ត្រូវ​ចាប់ខ្លួន​នោះ កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​ចំនួន ៦​ករណី​ទាក់ទង​នឹង​ការប្រព្រឹត្ត​របស់គាត់​។​

​ជំនួយការ​ស្នងការ​ប៉ូលីស​សហព័ន្ធ​អូស្ត្រាលី ឈ្មោះ Neil Gaughan បាន​និយាយថា “​ករណី​នេះ​គឺជា​ករណី​ដែល​ពួក​យើង​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​នៅ​អូស្ត្រាលី​”៕ សុភ័ក្ត្រ​

 

spot_img
×