Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បត់​ឆ្វេងមិនប្រយ័ត្ន ត្រូវ​ម៉ូតូ ១​គ្រឿង​ទៀត ​មក​ពី​ក្រោយ​បុក​បណ្តាល​អោយ​រងរបួស​៣​នាក់​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​ដោយសារតែ​ការបើកបរ​មាន​ការធ្វេសប្រហែស​បាន​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់​ បាន​រងរបួស​ដោ​យ​សារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍រ​មួយ​វាង​ម៉ូតូ​និង​ម៉ូតូ​ដែល​បណ្តាល​មកពី​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​អ្នកធ្វើដំណើរ​ស្រប​ទិស​គ្នា​មក​ពី​ក្រោយ​បុក​ចំ​ពី​ចម្ហៀង​ពេញទំហឹង​បណ្តាអោយមាន​អ្នករងរបួស​តែម្តង​។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​១០​នាទី​រសៀល​ថ្ងៃ​អាទិត្យ ០៥​រោច ខែ​មាឃ ឆ្នាំច ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​២៤ ខែ កុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ នៅលើ​ផ្លូវជាតិ​លេខ​០១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ១៣២/១៣៣ ស្ថិតក្នុង ភូមិ សាមគ្គី សង្កាត់ ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្ត ស្វាយរៀង ។​

​បើ​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក វ៉េវ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង ១I ៤៨៤២ បើកបរ​ដោយ​ឈ្មោះ សោម សម្ភស្ស ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ និស្សិត រស់នៅ​ភូមិ ព្រៃ​សម្ភ័រ ឃុំ សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង រង​របួសស្រាល​(​ពាក់មួក​) ធ្វើដំណើរ​ទិសដៅ​លិច​ទៅ​កើត​រួច​បត់​ឆ្វេង ​។

​ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង ១H ៥២១៨ បុក​ពី​ចំហៀង​ខាងឆ្វេង ក្នុង​ទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ សយ សុខ​ជា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ចំ​បក់ សង្កាត់ ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង រង​របួសស្រាល (​ពាក់មួក​) មាន​អ្នករួមដំណើរ ០១​នាក់ ឈ្មោះ ធឿន សុផាត អាយុ 12 ឆ្នាំ​ភេទ​ប្រុស មុខរបរ​សិស្ស រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រង​របួសស្រាល (​ពាក់មួក​សុវត្ថិភាព​)​។ ចំណែក​អ្នករងរបួស​ត្រូវបាន​បញ្ចូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​។​ចំពោះ​មធ្យោបាយ​ទាំង​ពីរ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​រងចាំ​ធ្វើការ​ដោះ​នៅពេល​ក្រោយ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×