Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈពេល​ដ៏​រន្ធត់​! រថយន្ត​ដឹក​សិស្ស​ជាន់​ហ្វ្រាំង​អត់​ស៊ី មានអី បុក​រះ​រ៉ឺម៉ក​កង់​១​គ្រឿង និង Pass App ១​គ្រឿង​ទៀត យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​រថយន្ត​បឺស​១​គ្រឿង ដែល​ដឹក​សិស្ស ៣០ នាក់ ជាន់​ហ្វ្រាំង​ពុំ​ស៊ី ត្រូវ​បាន​គេរាយការណ៍​ថា ​បាន​បុក​រះ​​រថយន្ត​ជា​ច្រើន​គ្រឿង និង​ចុងក្រោយ​បាន​ព្រលះ​រ៉ឺម៉ក​កង់​១​គ្រឿង និង Pass App ១​គ្រឿង យ៉ាង​សាហាវ ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មនុស្ស ៨ នាក់ ដែល​កំពុងធ្វើដំណើរ​នៅលើ​ដងផ្លូវ បាន​រងរបួស បន្ទាប់ពី​អ្នកបើកបរ​ឡាន​ដឹក​សិស្ស​នោះបាន​បាត់បង់​គ្រប់គ្រង​ជាន់​ហ្វ្រាំង និង​បុក​ជាមួយ​មធ្យោបាយ​ធ្វើដំណើរ​យ៉ាងតិច ៣ គ្រឿង នៅក្នុង Vijayawada, រដ្ឋ Andhra Pradesh ។

​ជនរងគ្រោះ​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Vijayawada Government General Hospital, ទីកន្លែង​ដែល​ពួកគេ​កំពុង​ស្ថិតក្រោម​ការព្យាបាល និង​ត្រូវបាន​គេ​និយាយថា​រួច​ផុតពី​គ្រោះថ្នាក់​ផងដែរ ។​

​អ្នកបើកបរ​ឡាន​ដឹក​សិស្ស នៃ​សាលារៀន Chaitanya បានដឹងថា ហ្វ្រាំងរថយន្ត​របស់​មា​ន​បញ្ហា​ជាន់​ពុំ​ស៊ី នៅ​ចំណុច​រង្វង់​មូល SN ហើយ​គ្រាន់តែ​បាន​គ្រប់គ្រង​ឈប់​រថយន្ត បន្ទាប់ពី​បាន​បង្ក​គ្រោះថ្នាក់​នេះ ។​

​អធិការ​ប៉ូលិស Satyanarayanapuram លោក P. Kanaka Rao បាន​និយាយថា «​ការខុសឆ្គង​នេះ​ត្រូវបាន​បង្កឡើង​ដោយសារ​បញ្ហា​ហ្វ្រាំង​ជាន​ពុំ​ស៊ី ។ យើង​បាន​ចាប់ខ្លួន​អ្នកបើកបរ ប្រមូល​ភស្តុតាង​វីដេអូ និង​កំពុង​ស៊ើបអង្កេត​ឧបទ្ទវ​ហេតុនេះ​ផងដែរ ៕ រក្សា​

spot_img
×