Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​ថា​កូនក្រមុំ​អន់​សម្ផស្ស តែ​ពាក់​មាស​ស្រោច​ខ្លួន​ម្នាក់នេះ​ពិតជា​មាន​សំណាង​រក​បាន​ប្តី​ក្មេង ហើយ​ស្អាត តែ​ខ្លះ​ថា​…!

spot_img

​នារី​មិន​តិច​នាក់​ទេ ដែល​សំឡឹង​ឃើញ​គ្រឿងអលង្ការ នាង​ពាក់​ពិរ​ជា​ស្ងើច​ណាស់​! ។ ប៉ុន្តែ​ពេល​ក្រឡេកឃើញ​សម្រស់​កូន​កម្លោះ​វិញ គេ​ងាក​មក​ច្រណែន ។​

​កូនក្រមុំ “​ស្រោប​មាស​” ថ្ងៃ​មង្គលការៗ ។​

​នេះ​ជា​រឿង​មង្គលការ​បង្ក​ឲ្យ​បណ្តាញ​សង្គម​ចិន “​ពុះកញ្ជ្រោល​” ព្រោះតែ​កូនក្រមុំ​ពាក់​មាស​ស្ទើ​ដើរ​លែងរួច ខណៈ​កូន​កម្លោះ​វិញ វ័យក្មេង​សង្ហារ​ស្រស់ស្អាត ។​

​នៅពេល​ឃើញ​កូនក្រមុំ​មាន​បែបនេះ​នោះ គេ​នាំគ្នា​គិតថា តើ​បុរស​ណា​មាន​ភ័ព្វសំណាង​រកបាន​ប្រពន្ធ​មាន​បែបនេះ​នោះ​? ។ ប៉ុន្តែ​គំនិត​នេះ​មាន​ការប្រែប្រួល​ពេល​ឃើញ​រូបរាង​កូន​កម្លោះ​ដែល​សង្ហារ​នៅក្មេង​ល្ហ​ក់​… ។​

​កូន​កម្លោះ​សង្ហារ​ស្រស់ស្អាត ហើយ​…​ក្មេង​ល្ហក់​!

​សង្គ្រាមពាក្យសម្តី​ចាប់ផ្តើម​ផ្ទុះឡើង ខណៈ​អ្នកខ្លះ​ជូនពរ​កូនក្រមុំ​ដែល​រកបាន​គូស្រករ​ស្រស់​សង្ហារ ក្មេង​បែបនេះ ហើយ​ថា​ស្នេហា​ពិតជា​គ្មាន​ដែន​កំណត់​មែន ។ អាយុ​គ្រាន់តែ​ជា​តួលេខ​មួយ​ប៉ុណ្ណោះ ។ និស្ស័យ​ស្នេហ៍​មិន​រើសមុខ​មាត់ មាន​ក្រ​ទេ ។​

​ប៉ុន្តែ​មនុស្ស​មួយចំនួន​ទៀត​បែរជា​ព្រមាន​កូនក្រមុំ​ថា ៖ គេ​នៅ​ក្មេង​ស្រស់​សង្ហារ​បែបនេះ បែរជា​មក​យក​នារី​ដែល​ចាស់​ជាង ហើយ​សម្រស់​បាន​ត្រឹម “​មធ្យម​មើល​បាន​” គឺ​គ្មាន​អ្វី​ក្រៅ​ប្រាថ្នា “​ជីក​យក​រ៉ែ​មាស​” ពី​នាង​នោះទេ ។​

​ចុះ​ប្រិយមិត្ត​យល់​ឃើញ​យ៉ាងណាដែរ​!

spot_img
×