Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​ស្រឡាញ់​កូន ចង់​ឲ្យ​ភ្នែក​កូន​ភ្លឺ​ល្អ​ត្រូវ​ឲ្យ​ពួក​វា​នៅ​ឆ្ងាយ​ពី​ទូរស័ព្ទ “​ឆ្លាត​វៃ​” ពុំនោះសោត​ដូច​ករណី​ក្មេងស្រី​អាយុ​ទើប​៤​ឆ្នាំ ខាងក្រោម​…​ជា​ការព្រមាន​ទុក​

spot_img

​ម្តាយ​ឪពុក​លើ​លោក​អ្នក​ណា​មិន​ស្រឡាញ់​កូន ចង់​ឃើញ​រីករាយ​នោះ ។ ប៉ុន្តែ​ពេលខ្លះ​ព្រោះ​តែ​ចង់​ឲ្យ​សប្បាយបាន​ទិញ iPhone , iPad…​។ ម្យ៉ាងទៀត បែប​នេះ​កូន​វា​នៅ​ស្ងៀម យើង​មាន​ពេល​បំពេញ​កិច្ចការ​ផ្សេងៗ ។​

​ប៉ុន្តែ​ជា​ផលវិបាក​ពិតជា​មិន​ធម្មតា រហូតដល់​ថ្នាក់​បុរស​ជា​ឪពុក​សញ្ជាតិ​ថៃ​ម្នាក់​បាន​បង្ហោះ​ករណី​កូនស្រី​បង្កើត​អាយុ ៤​ឆ្នាំ​របស់​ខ្លួន​ទុកជា​មេរៀន ។​

Dachar Nuysticker Chuayduang រស់នៅ​បាំង​កក បាន​ឲ្យ​កូនស្រី​ខ្លួន​ប្រើ iPhone iPad តាំង​ពី​វា​មាន​អាយុ ២​ឆ្នាំ ។ តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​វា​បាន “​ញៀន​” ។ ពេល​ណា​គ្មាន​បរិក្ខារ​ឆ្លាត​វៃ វា​រករឿង​រហូត​ម្តាយ​ឪពុក​ទ្រាំលែងបាន​ត្រូវ​យក​មក​ឲ្យ​វា ។​

​នាង Dachar ឲ្យដឹងថា ៖ “​មិន​ខុស​ពី​ឪពុក​ម្តាយ​ដទៃ​មួយចំនួន​ធំ​ទេ ពេល​កូនស្រី​វ័យ​ស្របាល ២​ឆ្នាំ វា​រក​រឿង​ខ្ញុំ​យក​ទូរស័ព្ទ បើក​វីដេអូ​លើ​យូ​ធូប​ឲ្យ​វា​មើល ដើម្បី​ខ្ញុំ​អាច​ធ្វើការ​ផ្ទះ​បាន ។ វិធី​នេះ​ប្រសើរ​មែន​!” ។​

​ស្មាន​មិន​ដល់​ថា ដើម្បី “​មាន​ពេល​” ខ្ញុំ​បាន​ធ្វើឲ្យ​ភ្នែក​របស់​កូន​ខ្សោយ​ទៅៗ​ដល់​ពេល​អាយុ​បាន​៤​ឆ្នាំ វា​ត្រូវ​វះកាត់​ភ្នែក​ដើម្បី​បញ្ចៀស​ពី​ភាព​ពិការ ។​

៤​ឆ្នាំ​សោះ​ភ្នែក​ត្រូវ​វះកាត់ និង​ពាក់​វ៉ែនតា​ជាប់​!

​ពិតណាស់​! អ្វីៗ​ហួសពេល​អស់​ហើយ ។ បរិក្ខារ​ឆ្លាត​វៃ​ជា​កាំបិត​មុខ​២ ហេតុនេះ​អ្នកជា​អាណា​ព្យាបាល​ទាំងឡាយ គប្បី​មាន​វិធីសាស្ត្រ​ក្នុង​ការអនុញ្ញាតឲ្យ​ចូល​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ ដោយ​មាន​កាលកំណត់ ។​

​ឥឡូវ​ត្រូវ​ពាក់វែន​តា​ជាប់​ជាប្រចាំ ។​

Dachar នៅ​បាន​ប្រាប់​បន្ថែមថា ក្រៅ​ពី​បញ្ហា​ភ្នែក កូន​របស់​នាង​នៅ​រង​ជំងឺ “​អារម្មណ៍​ប្រមូលផ្តុំ​” ដោយ​ពិបាក​នៅ​ស្ងៀម​បាន ប្រសិន​ពុំមាន​ទូរស័ព្ទ​នៅក្នុង​ដៃ ។ នេះ​ជា​រោគ​ញៀន​ដែល​ទាមទារ​ត្រូវ​ព្យាបាល​រយៈពេល​…​វែង ។​

…​ហើយ​ចុះ​បើ​កូន​អ្នក​បើក​ដំឡើង​ផ្តេសផ្តាស់​ទៀត​នោះ​!?

​ផលវិបាក​ច្រើនណាស់​! គិត​ឡើង​វិញ​ទៅណា៎​!

spot_img
×