Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​

spot_img

​ភ្នំពេញ​ ៖ បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​សម្តេច​ហ៊ុន​សែន នៅ​ថ្ងៃ​ទី 25 ខែ​កុម្ភៈ​ឆ្នាំ 2019 បានបញ្ជាក់​ថា​ ​ខ្ញុំ​សូម​គាំទ្រ និង​លើក​ទឹកចិត្ត​​ដល់​​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់បន្ថែម​ថា កាលពី​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការកែសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​ពង្រឹង​ភាព​ប្រកួតប្រជែង ដើម្បី​វិនិយោគគិន និង​ពាណិជ្ជករ​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​ច្រើនឡើង​។​

​នៅក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​សម្ដេច​នាយករដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ ​ដែលមាន​ខ្លឹមសារ​ខាងក្រោម ៖ មាត្រា​១.ត្រូវបាន​បញ្ចប់​តួនាទី និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំ​ចូល​របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យទំនិ​ញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កាំកុងត្រូល​)​នៃ​ក្រសួង​ពាណិជ្ជកម្ម​ពី​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ច្រកទ្វា​តំបន់​ព្រំដែន ច្រកទ្វារ​កំពង់ផែ​សមុទ្រ តំបន់​សេដ្ឋកិច្ច​ពិសេស ទីកន្លែង​សន្និធិ​គយ​បណ្ដោះអាសន្ន និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២.- អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គឺជា​ស្ថាប័ន​តែមួយ​គត់​មាន​សមត្ថកិច្ច​ក្នុង​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំ​ចូល​នៅ​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី ច្រក​តំបន់​ព្រំដែន និង​ច្រកទ្វារ​កំពង់ផែ​សមុទ្រ​តំបន់ សេដ្ឋកិច្ច​ពិសេស​ទីកន្លែង​សន្ធិធិ​គយ​បណ្ដោះអាសន្ន​និង​ទីកន្លែ​ង​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​នាំ​ចូល​ផ្សេងទៀត​។ សូម​ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ​និង​សំណាងល្អ​គ្រប់ៗ​គ្នាៗ​៕ ដោយ​ ៖ កូឡាប​

spot_img
×