Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ ៩ ឆ្នាំ ពី​បទ​ឃាតកម្ម ឥឡូវ ចូល​គុក​ម្តងទៀត ពី​បទ​គ្រឿងញៀន​

spot_img

​កណ្ដាល​ ៖  បុរស​ម្នាក់​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល 9 ឆ្នាំ​ក្នុង​ករណី​ឃាតកម្ម ឥឡូវ​នេះ​ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ចាប់ខ្លួន​ជា​ថ្មី​ម្ដង​ទៀ​តួ ក្នុងករណី​ជួញដូរ​គ្រឿងញៀន ហើយ​ត្រូវ​បញ្ជូន​ខ្លន​ទៅ​ដាក់​ពន្ឋនាគារ​សារជាថ្មី យោងតាម តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល បង្គាប់​ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភ​: ឆ្នាំ​២០១៩​វេលា​ម៉ោង​១៦​និង​៥០​នាទី នៅ​​ចំណុច​​ភូមិ​ព្រៃ​ពពេល​ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន ស្រុក​អង្គស្នួល សហការ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ពើក ប៉ុស្តិ​ព្រៃពួច បាន​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​តាម​ដីកា បាន​ចំនួន ១ នាក់ ឈ្មោះ ភិន មាស​ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ ភូមិ ព្រៃ​ពពេល​ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្ត​​កណ្តាល ។​

​យោង ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.០១៣​ដក​.​ប​ចខ​/១៩​ចុះ​ថ្ងៃ​ទី​១៤​ខែ​មករា ឆ្នាំ​២០១៩​របស់លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កណ្តាល ត្រូវ​ចោទ​ពីបទ​៖​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ពពេល​ឃុំ​ពើក​ស្រុក​អង្គ​សល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២១​ខែ វិច្ឆិកា​ឆ្នាំ ២០១៨​។​

​នគរបាល​ស្រុក​អង្គស្នួល​បាន​បន្ថែមថា មុខសញ្ញា​ខាងលើនេះ​កន្លងមក ធ្លាប់​ជាប់ពន្ធ​នាគរ​ខេត្ត​កណ្តាល រយ​:​ពេល​៩​ឆ្នាំ​៣​ខែ ពីបទ​:​ឃាតកម្ម​។ ចំពោះ​ករណី​នេះ សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×