Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ សម្ពោធ​ទីស្នាក់ការ​ផ្តល់ព័ត៌មាន​នៅលើ​កោះរ៉ុង​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម នាយ​ឧត្តមនាវី ទៀ វិញ​មេបញ្ជាការ​កង​ទព័​ជើងទឹក និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អគារ​ទីស្នាក់ការ​សង្កេតការណ៍​សន្តិសុខ នៅ​ប្រជុំ​កោះរ៉ុង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​នា​ឱកាស​នោះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង​កង​ទព័​ជើងទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្មាធិការជាតិ​សន្តិសុ​ខ​លម្ហ​សមុទ្រ បានអោយដឹងថា អាគារ​ទីស្នាក់ការ​សង្កេតការណ៍​សន្តិសុខ នៅ​ប្រជុំ​កោះរ៉ុង​នេះ សង់​ពី​បេតុង​ប្រក់ ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍ មាន​បណ្តោយ ១៦​ម៉ែត្រ ទទឹង ១៤​ម៉ែត្រ ចំណាយ​ថវិកា​ចំនួន​ជិត ៨​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​។

​លោក​បន្តថា ទីស្នាក់ការ​នេះ កសាងឡើង​ទុក ដាក់ពង្រាយ​កម្លាំង​ជំនាញ​ប្រចាំការ និង​គ្រប់គ្រង​ព័ត៌មាន​ផ្សេងៗ សម្រាប់​កិច្ចការពារ​សន្តិសុខ​ទូទៅ​ក្នុង​លម្ហ​សមុទ្រ​កម្ពុជា អោយបាន​ប្រសើរ​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។

​ជាមួយ​ការសម្ពោធ​អាគារ​ស្នាក់ការ​សង្កេតការណ៍​សន្តិសុខ​នេះ គណៈអធិបតី ក៏​បាន​ចូលរួម​ទម្លាក់​ដុំថ្ម​សិប្បនិម្មិត ចូលទៅ​ក្នុង​សមុទ្រ នៅក្បែរ​ឆ្នេរ​កោះរ៉ុង ដើម្បី​ការពារ​អភិរក្ស​ធនធាន​ជលផល​សមុទ្រ និង​ទប់ស្កាត់​មិន​អោយ​អ្នកនេសាទ​សមុទ្រ​ធ្វើ​របរ​នេសាទ ចូល​មក​ក្បែរ​ឆ្នេរសមុទ្រ​ទឹក​រាក់​ជាដើម​៕ ដែន សីមា​

 

spot_img
×