Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ផេ​ក​របស់​សម្ដេច​ត្រូវបា​ន​គេ​ហេគ

spot_img

​ភ្នំពេញ​ ៖ Facebook ផ្លូវការ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវ​ជនអនាមិក Hack ហើយ នៅវេលា​ម៉ោង​ជិត​១២៖០០ ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ពួកគេ​លួច​ចូល ហើយ​លុប​ទិន្នន័យ​ជា​បន្តបន្ទាប់​។​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ទំព័រ Facebook ផ្លូវការ​របស់​សម្តេច​តេជោ ត្រូវបាន​ជនអនាមិក​ចូល​ទៅ​លុប​ទិន្នន័យ​ជា​បន្តបន្ទាប់​។

​ជន​អនាមិក បាន​សរសេរ​នៅលើ Facebook ផ្លូវការ​របស់​សម្តេច​តេជោ យ៉ាង​ដូច្នេះ​ថា​៖ «​ក្រុមហ៊ុន ហ្វេ​សប៊ុក បាន​លុប និង​ព្យាយាម​បិទ​គណនី​របស់​ខ្ញុំ​។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅ​វិញ​ថា “​បើ​អ្នកឯង​ហ៊ាន​បិទ​ហ្វេ​សប៊ុក​របស់ខ្ញុំ ខ្ញុំ​និង​បិទ​លែង​ឲ្យប្រើ​ហ្វេស​ប៊ុ​កនៅ​ស្រុក​ខ្មែរ​»​។​

នៅ​ខណៈ​ពេល​នេះ ក្រុមការងារ បច្ចេកទេស​ព័ត៌មានវិទ្យា​របស់​សម្តេច​តេជោ ហ៊ុន សែន កំពុង​ទំនាក់ទំនង​ដោះស្រាយ​បញ្ហា Hack នេះ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នៅ​រសៀល​ថ្ងៃ​ទី 25 ខែ​កុម្ភៈ​នេះ​បាន​បញ្ជាក់​ជា​ថ្មី​ថា “​នៅ​មុន​នេះ​បន្តិច មាន​ក្រុម​ឧក្រឹដ្ឋ​កម្ម​បច្ចេកវិទ្យា (Hacker) បាន​ចូល​មក​លួច Account Facebook ខ្ញុំ ហើយ​បាន​លួច​លុប​ទិន្នន័យ​ព័ត៌មាន​អស់​មួយចំនួនធំ​។​
​ពេលនេះ ខាង​ក្រុមហ៊ុន Facebook កំពុង​សើ​ប​អង្កេត​ជន​អគតិ​ដែល​មាន​ចេតនា​អាក្រក់​បំពុល និង​បំផ្លាញ​ព័ត៌មាន​នៅ​ក្នុង​សង្គមជាតិ​យើង​”​។​

​សូមបញ្ជាក់​ថា ក្រុម​ហេ​គ​បាន​ចូលក្នុង page របស់​សម្តេច ហើយ​បាន​លុប​ទិន្នន័យ​មួយចំនួនធំ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃនេះ ក្រុមការងារ​អាយ​ធី​របស់​ស្ដេច បាន​គ្រប់គ្រង page facebook សម្តេច​ឡើងវិញ​ហើយ​និង​បាន​គ្រប់គ្រង ព័ត៌មាន​មួយ​ចំនួន ដែល​បាត់បង់​នោះ ក៏​មាន​ឡើង​វ​ញ​ផងដែរ​៕ ​ដោយ​ ៖ កូឡាប​

 

spot_img
×