Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ អំពាវនាវ​ឲ្យ​រួម​គ្នា​ប្រឆាំង​អំពើ​ភេរវកម្ម ដើម្បី​ធានា​ដល់​គោលដៅ​ទេសចរណ៍​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​សន្តិភាព កុំឲ្យ​មាន​អំពើ​រភេវ​រកម្ម ជា​ពិសេស​ត្រូវ​ធ្វើ​យ៉ាងណាឲ្យ​តំបន់​ររមណីយដ្ឋាន តំបន់​ទេសចរណ៍ តំបន់​រោងចក្រ​ក្លាយទៅជា​សហគមន៍​ដ៏​សុខសាន្ត​មួយ ដោយ​ក្នុង​នោះ​អាជ្ញាធរ​ត្រូវ​បន្ត​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យបាន​ខ្ជាប់ ខ្ជួន​ដើម្បី​ធានា​ដល់​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​អំពាវនាវ​ឲ្យ​រួមគ្នា ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជាមួយ​អំពើ​ភេរវកម្ម ដើម្បី​ធានា​ដល់​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា ហើយក៏​បាន​ថ្លែង​អំពាវនាវ ឲ្យ​រួម​គ្នា​រក្សា​ឲ្យបាន​នូវ​ស្ថិរភាព​នយោបាយ​សង្គម​នៅ​កម្ពុជា ព្រោះ​គ្មាន​អ្នកទេសច​រណា ទៅ​លេង​កម្សាន្ត​នៅ​ប្រទេស ដែល​មាន​ភាពច្របូកច្របល់​នោះឡើយ​។​

​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​» នៅ​សណ្ឋា​សុខា​ភ្នំពេញ​។​

សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​នៅតែ​ផ្តល់​ការលើកទឹកចិត្ត និង​ដាក់​ចេញ​នូវ​បទបញ្ជា ទាក់ទង​នឹង​សន្តិភាព​និង​ស្ថិរភាព​ខាង​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ធានា​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​កម្ពុជា មាន​អំពើ​ភេរវកម្ម​កើតឡើង នៅតាម​តំបន់​ទេសចរណ៍​នានា​។ មិន​ថា​តើ​នៅ​តាម​តំបន់​ទេសចរណ៍​ទេ ត្រូវ​ធ្វើឲ្យ​ភូមិ​មួយ រោងចក្រ​មួយ សណ្ឋាគារ​មួយ សហគ្រាស​មួយ ក្លាយទៅជា​តំបន់​សុខសាន្ត​មួយ​»៕​ ដោយ​ ៖ កូឡាប​

 

spot_img
×