Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្តតាកែវ ៖ ពង្រឹង​ផែនការ​ពន្លត់អគ្គីភ័យ ត្រូវតែ​ពន្លឿន​ការងា​ររបស់​ខ្លួន និង មិន​ត្រូវ​ប៉ះពាល់​លុយកាក់​របស់​ប្រជាពលរដ្ឋ ជាដាច់ខាត​

spot_img

​តាកែវ ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ប្រាប់​ដល់​លោក ម៉ៅ សុផល ស្នងការរង​ទទួលបន្ទុក​អន្តរាគមន៍​ក្នុងការ​ពន្លត់អគ្គីភ័យ ថា ត្រូវធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​អគ្គិភ័យ​ដែល​កំពុង​ឆេះ​ឲ្យបាន​លឿន​បំផុត ទោះបីជា​មិន​ទាន់​បាន​ធ្វើកា​រាយការណ៍​ជូន​ថ្នាក់លើ​ក៏ដោយ ។​

​ថ្លែង​បែប​នេះ​ក្នុងពេល​ដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គីភ័យ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ចំពោះ​ការជួយ​សង្គ្រោះ​បន្ទាន់​លើ​ករណី​អគ្គិភ័យ ដែល​កំពុង​តែ​ឆាប់ឆេះ​នោះ​វា​ជា​រឿង​សំខាន់​ណាស់ ព្រោះ​នេះ​វា​ជា ផែនការ​ដែល​បាន​ដាក់ចេញ​ដោយ ក្រសួងមហាផ្ទៃ ធ្វើ​យ៉ាងណា​ត្រូវ​តែ​អនុវត្ត​ឲ្យបាន​លឿន និង​ទាន់​សភាព​ការ ដែល​បាន​និង​កើត​ទ្បើង​មាននៅ​តាម​គោលដៅ​នីមួយៗ ក្នុង​ដែន​សមត្ថកិច្ច​ដែល​ខ្លួន​គ្រប់គ្រង ដោយ​មិនបាច់​រងចាំ​បញ្ជា​ពី​ថ្នាក់លើ ឬក៏​ចាំ​ដល់​ពេល​រាយការណ៍​រួច​នោះ​ទេ ព្រោះ​វា​ជា​បញ្ហា​មួយ​ដែល​បន្ទាន់​ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ​ភ្លាមៗ ហើយ​ចាំ​ធ្វើ​ការរាយ៍ការណ៍​ជូន​តាម​ក្រោយ​ក៏​បាន​ដែរ ។​

​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ​ស្នងការ បាន​បន្តទៀតថា ផែន​ទទួលបន្ទុក ក្នុង​ការជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ នៅតាម​បណ្តា​ក្រុង​ស្រុក​ទាំងអស់ មិន​ត្រូវ​ឲ្យ​កើតមាន​នៅ​បញ្ហា​យក​លុយ​ពី​បងប្អូន​ដែល​កំពុង​ទទួល​រង​នៅ​អគ្គិភ័យ​ឆាប ឆេះ​នៅ​ផ្ទះសំបែង ឬ​នៅ​តាម​ផ្សារ និង​តាម​កន្លែង​ផ្សេងៗ​ឲ្យសោះ ហើយ​ពិសេស​នោះ​ផ្ទះ​អ្នក​ដែល​នៅជាប់​កន្លែងកើតហេតុ ដែល​ពួកគាត់​ស្នើរ​សុំឲ្យ​មាន​ការជួយ​បាញ់​ទឹក​ការពារ​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​គាត់​ដែល​មាន​ការផ្តល់​ជា​ថវិការ​តបស្នង គឺ​មន្ត្រី​របស់​យើង​ដែល​ទទួល​ផែន​នេះ​ត្រូវ​សិក្សារ​មើល​ឲ្យបាន​ច្បាស់​ថា អាច​កើត​មាន​បញ្ហា​អគ្គិភ័យ​ដល់​ឬ​អត់ ព្រោះ​គោលដៅ​របស់​ផែន​ពន្លត់​អគ្គិភ័យ​យើង គឺ​ត្រូវ​ទៅ​ជួយ​សង្គ្រោះ​កន្លែង​ដែល​កំពុងតែ​មាន​អគ្គិភ័យ​ឆេះ​ជាក់ស្តែង ដោយ​មិន​មាន​ការ​យក​លុយ​ពី​ពួកគាត់​នោះទេ ព្រោះ​នេះ​វា​កាតព្វកិច្ច​របស់​យើង​។​

​ហើយ​ជា​ចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ទៅដល់​ផែន​ទទួបន្ទុក ក្នុង​ការជួយ​អន្តរា​គម៍​ចំពោះ​អគ្គិភ័យ​ឆាបឆេះ ដែល​បាន​ខិតខំ​បំពេញការងារ​បាន​ល្អ​កន្លងមក និង​សំណូមពរ​សូមឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ការងារ​ឲ្យបាន​ល្អ​ជាង​នេះ​បន្តទៀត ៕ ដោយ ៖ តាកែវ​

 

spot_img
×