Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ធ្វើ​បទឧទ្ទេសនាម ការងារ​អប់រំ​ចិត្តសាស្ត្រ ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​

spot_img

​ព្រះសីហនុ ​៖ ​លោក ឧត្តមសេនីយ៍ អេង ហ៊ី បាន​ផ្តាំផ្ញើ​ដល់​នាយ នាយរង​អាវុធហត្ថ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្តាប់ជាប់​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន ត្រូវ​ធ្វើការ​ដោយ​គោរព​ច្បាប់ ការពារ​ច្បាប់ និង​មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​ខុស​ច្បាប់​ឡើយ ។​

​នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៥​ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ និង​ជា​អ្នកនាំពាក្យ​កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ធ្វើ​បទឧទ្ទេសនាម អប់រំ​ចិត្តសាស្ត្រ ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ។​

​ក្នុង​នោះ​ផង​ដែរ​លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បាន​មាន​ឱ្យដឹងថា ដោយ​មាន​ការអនុញ្ញាត​ពី​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អនុញ្ញាតិ​ឱ្យ​រូបលោក មក​ធ្វើ​ការងារ​អប់រំ​ចិត្តសាស្ត្រ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​ឱ្យ​កម្លាំង​អាវុធហត្ថ​ទូទាំងប្រទេស​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ច្បាប់ គោរព​វិន័យ អនុវត្ត​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ពិសេស​គោរព ការពា​រដ្ឋធម្មនុញ្ញ និង​ដើម្បី​ពង្រឹង​ជំហរ​សតិអារម្មណ៍ មាន​ទស្សនៈ​ជាតិនិយម យល់ដឹង​អំពី​ប្រវត្តិ​ប្រទេសជាតិ ប្រវត្តិ​កងរាជអាវុធហត្ថ ប្រពៃណី និង​វីរភាព​នៃ​អង្គភាព ព្រមទាំង​មាន​ចំណេះដឹង​ពិតប្រាកដ​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​ក្នុងនាម​កងរាជអាវុធហត្ថ ។ លោក​ឧត្តមសេនីយ៍ ក៏បាន​លើកឡើង​អំពី សភាពការណ៍​ជាតិ អន្តរជាតិ ព្រម​ជាមួយ​ស្មារតី​ស្នេហា​ជាតិ និង​ស្មារតី​ចូលរួម​កសាង​អង្គភាព ចេះ​ស្រឡាញ់​ប្រជាជន បម្រើ​ប្រជាជន ជួយ​ប្រជាជន​ដោយស្មោះ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន ព្រមទាំង​ធ្វើ​ជា​គំរូ ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច ពិសេស​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាច​ឱ្យបាន​គ្រប់ៗ​គ្នា ។ ក្នុងនោះដែរ លោក​ឧត្តមសនីយ៍ បាន​បន្ថែមថា អាវុធហត្ថ​ត្រូវតែ​រៀន​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ ព្រោះ​វា​បាន​ត​ភ្ជាប់​ពី​អតីតកាល មកដល់​បច្ចុប្បន្ន និង​ទៅ​អនាគត ក្នុង​នោះ​ផង​ដែរ​លោក​ឧត្តមសេនីយ៍ ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រូបភាព​បដិវត្តន៍​ពណ៌ ដែល​ត្រូវបាន​គេ​បញ្ឆេះ​ឡើង នៅ​ប្រទេស​ជាច្រើន តា​រយៈ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​កំពុង​កើត​មាន​សង្គ្រាម​បង្ហូរឈាម​គ្នា ធ្វើឱ្យ​បាក់បែក​ជាតិ​សាសន៍ និង​បង្កើតឱ្យមាន​ភេរវកម្ម បណ្តាល​ឱ្យ​ប្រជាជន​ស្លូតត្រង់​ស្លាប់​រាប់​ម៉ឺន​នាក់​៕ ដោយ​ ៖ បញ្ញា​ស័ក្តិ​

spot_img
×