Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​ចុះ​យុទ្ធនាការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដល់​សិស្សានុសិស្ស នៃ​វិទ្យាល័យ ហ៊ុន​សែន​កំពង់​ចក​

spot_img

​ខេត្ត​ស្វាយរៀង ៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ចន្ទ ៦​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​សហការ​ជាមួយ​មន្ទីរ ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត បាន​រៀបចំ​កម្មវិធី​ចុះ​អប់រំ ផ្សព្វផ្សាយ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដល់​សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហ៊ុន​សែន​កំពង់​ចក ដោយ​មាន​ការចូលរួម​ពី លោកនាយក​វិទ្យាល័យ ហ៊ុន​សែន​កំពង់​ចក លោក​អធិការរង​ស្រុក​រំដួល លោកនាយ​បុស្តិ៍នគរបាល​រដ្ឋបាល លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សរុប​ចំនួន ៧០៨​នាក់ (​ស្រី ៣៨៥​នាក់​) ។

​សូមបញ្ជាក់​ផងដែរ​ថាៈ​កម្មវិធីអ​ប់​រំ​ផ្សព្វផ្សាយ​នាពេលនេះ រៀបចំឡើង​ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​បន្ថែម ស្តីពី​សុវត្ថិភាព ចរាច​រណ៍ ដល់​អ្នកប្រើប្រាស់​ផ្លូវ ជាពិសេស សិស្សានុសិស្ស ដែល​ស្ថិត​ក្នុង​វ័យ​ប្រើប្រាស់​កង់ ឬ​ម៉ូតូ ជា​មធ្យោបាយ​ធ្វើដំណើរ និង​ជា​ជន​ងាយ​រងគ្រោះថ្នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឱ្យមាន​ការយល់ដឹង​កាន់តែច្បាស់ ក៏​ដូច​ជា​ការ​ពញ្ញាក់​ស្មា​រ​តី​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ គោរព​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ទាំងអស់គ្នា ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​យក​ចំណេះដឹង​ដែល​ខ្លួន ទទួលបាន​ទៅ​អប់រំ និង​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមគ្រួសារ និង​មិត្តភក្តិ ។

​នៅក្នុង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​នេះ មាន​ការចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រួមមាន ៖

​ទី​១-​សៀវភៅ​អ្នកបើកបរ​ទោចក្រយានយន្ត​ត្រូវ​យល់​ដឹង ចំនួន ១៨០​ក្បាល

​ទី​២-​សៀវភៅ​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ចំនួន ៥០​ក្បាល​

​ទី​៣-​ផ្ទាំង​សញ្ញា​ចរាចរណ៍​សំខាន់ៗ ចំនួន ១០​ផ្ទាំង​

​ទី​-​ផ្ទាំង​សិទ្ធិ​អាទិភាព នៅ​ត្រង់​ផ្លូវ​ប្រសព្វ ចំនួន ១០​ផ្ទាំង​

​ទី​៥-​ផ្ទាំង​សំរាប់​អ្នក​ថ្មើរជើង ចំនួន​១០​ផ្ទាំង

​ទី​៦​ជំនួយ​ស្មារតី ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចំនួន ៥០​សន្លឹក និង​បិត​ស្ទីកឃ័​រ​សុវត្ថិភា​ពកង់ និង​ម៉ូតូ ចំនួន ២០០​សន្លឹក​៕ ដោយ ៖ វ៉ៃកូ​

spot_img
×