Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​រក​ប្រាក់​បាន​ច្រើន​តាមរយៈ Livestream ផ្សាយពាណិជ្ជកម្ម​ផលិតផល​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អ​ធ័ម ក្រោយ​ពេល​ផឹកស្រា និង​ប្រេងឆា​ជាប់ៗ​គ្នា​… ៣​ខែ​មក​

spot_img

​វិស័យ​ឧស្សាហកម្ម Livestream នៅ​ចិន​កំពុង​ជា​ផ្លូវ​កាត់​នាំ​មនុស្ស​ឈានដល់​ភាពល្បីល្បាញ ។ ដោយហេតុ​នេះ​ឯង​យុវជន​ចិន មិន​តិច​នាក់​ទេ ដែល​ប្រថុយ​ប្តូរ​អ្វីៗ​ទាំងអស់ រួម​ទាំង​ជីវិត​បំណង​ប្តូរ​យក​ភាពល្បីល្បាញ ។​

​ថ្មីៗ​នេះ​យុវជន​ម្នាក់​ត្រកូល​ជូ អាយុ ២៩​ឆ្នាំ រស់នៅ​ទីក្រុង Dalian ខេត្ត Liaoning បាន​ក្ស័យ​ជីវ៉ា ក្រោយ​ធ្វើ​ការងារ​នេះ​តាមរយៈ​បណ្តាញ​សង្គម ។​

​តាម​នោះ​រៀងរាល់​យប់ ជូ បាន​ចូល​បណ្តាញ​សង្គម Liao Liao ដើម្បី Livestream ថត​ទិដ្ឋភាព​ផឹកស្រា​ប៊ីយែរ​យ៉ាង “​ឆ្ងាញ់​ពិសារ​” ។ ក្នុងពេល Livestream ម្តងៗ ជូ តែង​ផឹកស្រា​ច្រើន​ម៉ាក ហើយ​មាន​ម្តងនោះ ជូ ប្រថុយ​ផឹក​ប្រេងឆា​អស់​មួយ​ដប​ធំ សំដៅ​បង្ក​ការទាក់ទាញ​អ្នកទស្សនា ហើយ​តាមរយៈ​នោះ​នឹង​ទទួលបាន​លុយ​ច្រើន​…​។​

​មិត្តភក្តិ​ម្នាក់​របស់​ជូ ប្រាប់ថា ៖ “​មាន Livestream ម្តងនោះ ជូ ប្រាប់​អ្នកទស្សនា​ថា ផឹក​លែងរួច​ហើយ តែ​គេ​នៅ​បន្ត​ទាមទារ​ឲ្យ​ផឹក​…​ទឹក​” ។ សូម្បី​តែ ជូ មាន​អា​ការៈប្រកាច់ហើ​យ​ក្តី ។​

​ធ្វើបែបនេះ ជូ អាច​រកបាន​១​ថ្ងៃៗ ប្រមាណ ៥០០​យាន់ (​ប្រមាណ ៨០​ដុល្លារ​) ។ ការ​យក​រូបភាព​ទៅ​ប្តូរ​យក​លុយ​របស់​ជូ ប្រព្រឹត្តទៅ​បាន​ប្រមាណ ៣​ខែ ។ Livestream ចុងក្រោយ​របស់​ជូ គឺ​នៅ​ថ្ងៃទី ៣១ ធ្នូ ២០១៨ ដែល​តាំងពី​នោះ​មក​គេ​លែង​ជួប​ជូ​ទៀតហើយ ។​

​ដំបូង​គេ​ស្មានថា​ជូ​ឈប់ Livestream ទៀត ដោយ​ពុំ​ដឹងថា ជូ បាន​លាចាក​ពិភពលោក ក្រោយ​ក​សុខភាព​ប្តូ​នឹង​លុយ​អស់កាល ៣​ខែ។​

​កុំ​តែ​អាង ចេះ​តែ​ហ៊ាន​ណា ប្អូនៗ​យុវជន​!

ចន្ទ្រា

spot_img
×