Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក​សិន្ធុ​ប្រាសាទអង្គរវត្ត​កំពុង​បញ្ចូល​ទឹក​ឱ្យបាន​ច្រើន​

spot_img

​សៀមរាប​ ៖ ​ទឹក​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​កិច្ចការ​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ បើទោះ​បីជា​អាច​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ដោយ​កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង អាជ្ញាធរ​ជាតិ​អប្សរា​នឹងត្រូវ​រក្សា​ទឹក​ឱ្យមាន​គ្រប់គ្រាន់​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។

​ក្នុងការ​អនុវត្ត​ការងារ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ប្រមូល​ទឹក​ដែល​ហូរ​បន្តិចបន្តួច​បញ្ចូល​ក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ធានា​ឱ្យ​បរិ​មាណទឹក​គ្រប់គ្រាន់​ក្នុងការ​រក្សា​លំនឹង​ប្រាសាទ ក៏ដូចជា​សោភ័ណភាព​ប្រាសាទអង្គរវត្ត​។

​សូមបញ្ជាក់ថា ទឹក​នៅ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ស្ថិតក្នុង​កម្រិត​ទាប​ជាង​ឆ្នាំមុនៗ​ដោយ​កត្តា​អាកាសធាតុ​និង​ការ​ចែកចាយ​ទឹក​ដើម្បី​សង្គ្រោះ​ស្រែប្រាំង​របស់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅតាម​បណ្តោយ​ស្ទឹង​សៀមរាប ក៏​ដូច​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មេត្តា​ប្រើ​ទឹក​ដោយមាន​ការប្រុងប្រយ័ត្ន​និង​សន្សំសំចៃ​ ៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×