Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយ​ចំនួន 92 5630 ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស​ល្យ​សាស្ត្រ កុមារ និង​ការ​បោសសំអាត​មីន​និង​គ្រាប់បែក​ចង្កោម​

spot_img

​ភ្នំពេញ​ ៖ ​រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្ដល់​ថវិកា​សរុប​ចំនួន 92 5630 ដុល្លារ​អាមេរិក ដល់​អង្គការ​ចំនួន​ពីរ​ក្រោម​គ្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។

​កិច្ចសន្យា​ផ្តល់ជំនួយ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី 25 ខែកុម្ភៈ​ឆ្នាំ 2019​ នៅ​ស្ថានទូត​ជប៉ុន ដោយ​លោក​ហូ​រី​ណូ​អ៊ូ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​វិ​សាម​ញ្ញា និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ចំនួន 2 សម្រាប់​គម្រោង​ដូចតទៅ ៖ 1 គម្រោង​សស​ល្យ​សាស្ត្រ កុមារ​ប្រចាំ​ខេត្តក្រចេះ ឆ្នាំ​ទី 1 ថវិកា​ចំនួន 237 6666 ដុល្លារ​អាមេរិក អង្គភាព​ទទួល​ជំនួយ​អង្គការ​មូលនិធិ​សំរាប់​ការអភិវឌ្ឍ​ន៏​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា FIDR គម្រោង​នេះ​អង្គការ​ស៊ី​និង​លើកកម្ពស់​ទៅលើ​ប្រពន្ធ​សង្សារ​កុមារ​នៅក្នុង​ខេត្តក្រចេះ​តាមរយៈ​ការបណ្ដុះបណ្ដាល​បុគ្គលិក​ពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ និង​មណ្ឌល​សុខភាព​ក្នុង​ខេត្ត​ក្នុង​គោលបំណង​ពង្រ​ង​សមត្ថភាព​បុគ្គល​បុគ្គលិក​សុខាភិបាល​មិន​ត្រឹមតែ​ក្នុងការ​គ្រប់គ្រង​មន្ទីរពេទ្យ​និង​ប្រព័ន្ធ​សុខាភិបាល​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ពង្រឹង​ក្នុងការ​វិភាគ​រកឃើញ​ជំ​ង​នៅ​ដំណាក់កាល​ដំបូង និង​ការព្យាបាល​ផងដែរ​។ អង្គការ​នេះ​ក៏​នឹងធ្វើ​ការទាក់ទង​ជាមួយ​សហគមន៍ រួម​ទង​អ្នកជំងឺ​នឹង​គ្រួសារ​របស់​ពួកគាត់​ដើម្បី​ផ្ដល់​ការអប់រំ​ផ្នែក​សុខភាព ។ 2 គម្រោង​ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប​ជ្រុងជ្រោយ ក្នុងការ​បោសសម្អាត​មីន​ក្នុង​ខេត្តកំពង់ធំ​ឆ្នាំ​ទី 2 ថវិកា​ចំនួន 687 965 ដុល្លារ​អាមេរិក​អង្គភាព​ទទួល​ជំនួយ​អង្គការ​ស​ង្គ​សកម្មភាព​កំចាត់មីន​ជប៉ុន jmas ក្នុង​គម្រោង​នេះ​អង្គការ jmas និង​ធ្វើការ​អភិវឌ្ឍន៍​លើ​បច្ចេកទេស​មេកានិច ក្នុងការ​បោសសម្អាត​មីន​ដោយ​ប្រើ​ម៉ាស៊ីន​ដោះមីន​ម៉ាស៊ីន​ដោះ​គ្រាប់បែក​ចង្កោម និង​ប្រូ​ន​នៅក្នុង​តំបន់​ដែល​សំបូរ​ទៅដោយ​គ្រាប់​មន​និង​គ្រាប់បែក​ចង្កោម នៅ​លាយ​បញ្ចូល​គ្នា​។​អង្គការ jmas និង​ផ្ទេ វិធីសាស្ត្រ​បោសសម្អាត​តែមាន​ប្រសិទ្ធភាព​និង​មន​សុវត្ថិភាព ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា cmac ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​និង​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ស៊ីម៉ាក់​គ្រាន់តែ​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុវត្ថិភាព​។​

​លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន​បាន​ថ្លែងថា គម្រោង​ទី 1 ដែល​រាជរដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ 238.900 ដល់​អង្គការ​FIDR នៅក្នុង​ខេត្តក្រចេះ​អង្គការ​នេះ​នឹង​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​បុគ្គលិក​ពេទ្យ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ស​ល្យ​សាស្ត្រ កុមា​រហើយ​ផ្ដល់​ករ​អប់រំ​អំពី​សុខភាព ដល់​ប្រជាពលរដ្ឋ​ជន​ដែល​រស់នៅក្នុង​តំបន់ រួមទាំង​អ្នកជំងឺ​និង​ក្រុមគ្រួសារ​របស់គាត់​ផងដែរ​។ តាមរយៈ​គម្រោង​នេះ​ខ្ញុំ​សង្ឃឹមថា អ្នកជំងឺ​កុមារ​ដែល​ទទួល​បានកា​រ​វះកាត់ និង​ត្រូវបាន​រកឃើញ​និង​ព្យាបាល​នៅ​ដំណាក់កាល​ដំបូង​ហើយ​សុខភាព​កុមារ នៅ​តំបន់​នឹង​បានល្អ​ប្រសើរ​។ លោក​ឯកអគ្គរាជទូត​បាន​បន្តថា តាមរយៈ​គម្រោង​ទី 2 សម្រាប់​អង្គការ jmas រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា 238000 ដុល្លា​។ អង្គការ​នេះ​និង​ផ្ទេរ​បច្ចេកទេស​ក្នុង​ការប្រើ​ម៉ាស៊ីន​ដោះ​គ្រាប់បែក​ចង្កោម និង​ដ្រូ​ន នៅក្នុង​តំបន់​សម្បូរ​គ្រាប់បែក​គ្រាប់មីន​និង​គប់​បែក​ចង្កោម នៅ​លាយឡំ​បញ្ចូល គ្នា​នៅ​ទៅអោយ​cmac​។ តាមរយៈ​គម្រោង​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​បាន​រួច​ផុតពី​ការភ័យខ្លាច​នៃ​គ្រាប់មីន​និង​កាកសំណល់​ជា​ផ្ទុះ​ហើយ​និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​តំបន់​បន្ថែមទៀត​។​

​លោកស្រី yumiko minani នាយិកា​របស់​អង្គការ​មូលនិធិ​សំរាប់​ការអភិវឌ្ឍ​ន៏​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ស្តីពី​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បាន​ថ្លែងថា ចាប់តាំងពី​ឆ្នាំ 1996 មក​មូលនិធិ FIDR បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅក្នុង​រាជធានី​ភ្នំពេញ​ដែលជា​ដៃគូ​សំខាន់​របស់​ពួកយើង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ប្រព័ន្ធ​ព្យាបាល​កុមារ​ថ្នាក់ជាតិ និង​សម្រេចបាន​ជោគជ័យ ជាច្រើន​ក្នុងការ​អភិវឌ្ឍ​នៅក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ ដូចជា​ការសាងសង់​អា​គារ​វះកាត់​អគារ​ស​ល្យ​គារ ការបំពាក់​សម្ភារៈ​វះកាត់ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​សម្រាប់​ការវះកាត់​កុមារ​។ មកដល់​សព្វថ្ងៃនេះ​ជាង 20 ឆ្នាំ​ហើយ​ដែល​មូលនិធិ​នេះ បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ក្លាយជា​មន្ទីរពេទ្យ​ថ្នាក់ជាតិ​ឈានមុខ​គេ ទាក់ទង​ទៅនឹង​ការទទួលខុសត្រូវ​ក្នុងការ​វះកាត់​ព្យាបាល និង​ការអប់រំ​។ ដូច្នេះ​បានសម្រេច​ចិត្ត​ឈានទៅ​ជំហាន​បន្ទាប់​ទៀត​។ ចាប់ពី​ឆ្នាំ 2017 យើង​បានចាប់ផ្ដើម​ដំណាក់កាល​ថ្មី​របស់​យើង នៅក្នុង​ខេត្តក្រចេះ​ដែលជា​ទីតាំង​ភូមិសាស្ត្រ​សំខាន់​នៅក្នុង​ភូមិភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា​។ រយ​:​ពេល​ពីរ​ឆ្នាំ​មកហើយ​ដែល​យើង​ចាប់ផ្ដើម​សកម្ម​ភា នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​។ គ្រូ ពេទ្យវះកាត់​និង​គិលានុបដ្ឋាក​ផ្នែក​វះកាត់ នៅ​កង​មន្ទីរពេទ្យបង្អែក​ក្រចេះ​កំពុងតែ​សិក្សា​បន្ថែមទៀត ដើម្បី​បង្កើន​ចំណេះដឹង​និង​ជំនាញ​តាមរយៈ​ការបណ្តុះបណ្តាល នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ហើយក៏​ដូចជា​ពិភាក្សាគ្នា​ជាមួយ​មូលនិធិ ដើម​កែលម្អ​សេវា​មន្ទីរពេទ្យ​ផងដែរ ហើយ​បន្ទាប់​មក​ក្នុង​គោលបំណង ដើម្បី​ឲ្យ​មន្ទីរ​ព​ទ្យ​ផ្ដល់នូវ​សេវា​កាន់តែ​ល្អប្រសើរ ដោយ​ប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​របស់​ពួកគេ​យើង​ត្រូវ​ស្វែងរក​មូលនិធិ​បន្ថែម​ទៀ​​ត ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​។ គ្រូបង្វឹក​សំខាន់​សំខាន់​ដែលជា​អ្នក​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅក្នុង​ខេត្តក្រចេះ គឺជា​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​មកពី មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​ធ្លាប់ជា​ដៃគូ​របស់​ពក​យើង​ខាង​នេះ គឺជា​វិធីសាស្ត្រ​មូលដ្ឋាន​របស់​យើង​ដែល​បទពិសោធន៍​ទាំងនេះ ត្រូវបាន​ផ្ទេរ​បន្ត​ពី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​វះកាត់​ថ្នាក់ជាតិ ដល់​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​ថ្នាក់ក្រោម​ជាតិ​យើង​ជឿជាក់ថា វិធីសាស្ត្រ​នេះ អាច​នាំ​យើង​បង្កើន​នូវ​គំរូ​ដ៏​ល្អ​មួយ​ដែល​អាចអនុវត្ត បាន​សម្រាប់​ខេត្ត​ចំនួន​ពីរ​ផ្សេងទៀត​រហូតមកដល់​ពេលនេះ អ្នកជំងឺ​កុមារ​ត្រូវការ​វះកាត់​នៅ​ភូមិភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា ពុំមាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​បញ្ជូន​បន្តទៅ​ព្យា បាល​នៅ​រាជធានី​ភ្នំពេញ ឬ​ខេត្តសៀមរាប ដើម្បី​ទទួលបាន​សេវា​ព្យាបាល​ល្អ​ប្រ សើរ​ជាង​នេះ​។ នៅពេល​អនាគត​យើង​សង្ឃឹមថា កុមារ​នោះ​អាច​ទទួលបាន​សវា​វះកាត់​សមស្រប​ប្រកបដោយ​ការពេញចិត្ត ជាមួយនឹង​សេវា​ព្យាបាល​នៅក្នុង​ខេត្ត​របស់​ពួកគេ​។ ទាំងអស់នេះ​គឺជា​គោលបំណង​របស់​យើង​ជា​ចុង​ក្រោយនេះ ខ្ញុំ​សូម​សំដែង​ការ​អរគុណ​ដែល​គេ​ត្រូវ​ចំពោះ​លោក​ឯកអគ្គរាជទូត​ជប៉ុន ព្រមទាំង​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បុគ្គលិក​ផ្នែក​ប្រតិបត្តិការ​អង្គការ​ប្រ​ឆ​ង​បើក​ក្រសួងការបរទេស​ជ​ប៉ុ​ន៊ី សម្រាប់តែ​ប្រព័ន្ធគ្រប់គ្រង​និង​ការផ្ដល់​អាស​សេរី​យប់​យល់​របស់​លោកអ្នក​។​

​លោក suenaga noriyoshi ប្រធាន​តំណាង​អង្គការ​ជេ​ម៉ាស​សម្រាប់ ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ដើម្បី​ផ្តល់ឱ្យ​គម្រោង​បោសសម្អាត​មីន​និង​កាកសំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​ដោយ​គ្រឿងចក្រ​នៅ​ខេត្តកំពង់ធំ ស​ម្រ​ប់​ឆ្នាំ 2019​។ កិច្ចសន្យា​ផ្តល់ជំនួយ​សំរាប់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន នៃ​គម្រោង cmd របស់​អង្គការ jmas គម្រោង​បោសសម្អាត​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​គ្រឿង​ចក​នៅ​ខេត្តកំពង់ធំ​។ អង្គការ​jmas ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​កំពុងធ្វើការ​សហកា​រយ៉ា​ង​ស្អិតល្មួត ជាមួយ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ស៊ីម៉ាក់​។ រហូតមកដល់​ពេលនេះ ជេ​ម៉ាស់​បាននិងកំពុង​ធ្វើ​សកម្មភាព​បោសសំអាត​មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់ខ្លួន​អស់​រយៈពេល 17 ឆ្នាំ​មកហើយ​នៅ​ប្រទេស​កម្ពុជា​។ ដូច្នេះហើយ​ខ្ញុំ​សូម​សំដែង​នូវ​ការដឹងគុណ​យ៉ាង​ជល​ជ្រៅ​ចំពោះ​ឯកឧត្តម​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត នឹង​តន្ត្រី​ដែល​កំពុង​បម្រើការ​នៅក្នុង​ស្ថានទូត​ទាំងអស់ ចំពោះ​សន្តាន​ចិត្ត​ដ៏​ល្អ​ក្នុង​ការផ្តល់​ការគាំទ្រ​ចំពោះ​គម្រោង​ថ្មី​របស់ jmas គម្រោង c md គឺជា​គម្រោង​ដែល​ធ្វើ​ការផ្ទេរ​បច្ចេកទេស​បោសសម្អាត​មីន​កម្រិត​ខ្ពស់ ដែល​ជួយ​ព​ន្លឿ​ន​ដល់​ការ​បោសសម្អាត គ្រាប់មីន​និង​គ្រាប់បែក​ចង្កោម​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដោយ​ប្រតិបត្តិការ​រួមគ្នា ជាមួយ ក្រុម​អ្នកបច្ចេកទេស​កំចាត់មីន ក្រុម​គ្រឿងចក្រ​បោះ​សំអាត​មីន​ប្រឆាំង​មនុស្ស និង​ក្រុម​គ្រឿងចក្រ​បោសសំអាត​គ្រាប់បែក​ចង្កោម ក្នុង​តំបន់​ដែលមាន​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​គ្រាប់បែក​ចង្កោម​នូវ​លាយឡំ​គ្នា​ក្នុង​ខេត្តកំពង់ធំ​។ តាម​ប្រកាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​ខែឧសភា​ឆ្នាំ 2018 ស្តីអំពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​រហូតដល់​ឆ្នាំ 2025 បាន​ចែងថា កម្ពុជា​នឹងធ្វើ​ការ​បោសសម្អាត​មីន​ដែល​បាន​ស្គាល់​ភូមិសាស្ត្រ​ជាក់លាក់​អោយអស់​ត្រឹម​ឆ្នាំ 2025 ទន្ទឹមនឹង​នោះដែរ តំបន់​ដែលមាន​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដោយសារ​គប់​បែក​ចង្កោម បាននិងកំពុង​ត្រូវធ្វើ​ការ​បោសសម្អាត​ជា​បន្ត​ចាប់តាំងពី​ឆ្នាំ 2025 តទៅ​ផងដែរ​។ ហើយ​បើទោះបីជា​អត្រា​គ្រោះថ្នាក់ ដោយ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​មានការ​ថយចុះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក៏ដោយ​ក៏​ភាពជូរចត់​របស់​ជន​រងគ្រោះ នៅ​មិនអាច​កាត់ថ្លៃ​បាត់​ឡើយ​។ jmas យើងខ្ញុំ​មានបំណង នឹង​បាននិងកំពុង​តែ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​និង​ការរីកចម្រើន​នា​ថ្ងៃ​អនាគត ដោយ​ធ្វើការ​កាត់បន្ថយ​តំបន់​ដែលមាន​ការគំរាមកំហែង ដោយសារ​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ពី​ប្រទេស​កម្ពុជា នឹង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​រាជ​រដ្ឋា​ភ​បាល​កម្ពុជា លើ​វិស័យនេះ ហើយ​យើង​ក៏មាន​បំណង​ចង់​ឲ្យ​គម្រោង​នេះ អនុវត្ត​ឲ្យ​មាន​ស្ថិរភាព​សុវត្ថិ​ភាពជា​អតិប្បរមា​ដោយមាន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ជា​ធ្លុង​មួយ​ជាមួយ​បុគ្គលិក​ជនជាតិ​កម្ពុជា មានដូចជា​អ្នកបច្ចេកទេស​កំចាត់មីន អ្នកបញ្ជា​គ្រឿងចក្រ និង​ទីប្រឹក្សា​ជប៉ុន ដែល​ពោរពេញ​ដោយ​បទពិសោធន៍ ឲ្យ​បាន​ស្អិតល្មួត ជាមួយគ្នា ​៕ ដោយ​ ៖ កូ​ឡាប​

spot_img
×