Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​មួយ​នេះ​គ្មានអ្វី​ក្រៅពី “​មាស​” ហើយ​ប្រជាជន​មួយ​ណា​ក៏​ឃ្លាន​

spot_img

តាម​តួលេខ​ស្ថិតិ​ប្រជាជន​នៅ​ទីនេះ ក្នុង​១​ឆ្នាំៗ ជីក​បាន​មាស​រាប់រយ​លាន​ដុល្លារ​។​

​ពេល​និយាយ​ដល់​ទ្វីបអាហ្វ្រិក​គេ​តែង​នឹកភ្នក “​ដល់​ភាពអន់ថយ និង​ភាពអត់ឃ្លាន​” ។ ក្នុង​ទ្វីប​នោះដែរ មាន​ប្រទេស​មួយ​ចំឡែក ថ្វី​បើ​ក្រ តែ​មាន​មាស​ជីក​ពុំ​ចេះ​អស់​។​

ប្រទេស​ម៉ាលី (Mali) នៅ​អាហ្វ្រិក​ខាងលិច​

​សាធារណរដ្ឋ​ម៉ាលី នៅ​អាហ្វ្រិក​ខាងលិច មាន​ខឿន​សេដ្ឋកិច្ច​អន់ថយ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្ថានភាព​ខ្វះខាត​ស្បៀង​យ៉ាងខ្លាំង​។ ប្រទេស​នេះ​ស្ថិត​នៅ​យ៉ាងជ្រៅ​ក្នុង​ដែន​គោក មាន​ភ្លៀង​តិចតួច​បំផុត ហេតុនេះ វិស័យ​កសិកម្ម​ក៏​មាន​សភាព​ដូច​ឧស្សាហកម្ម​ដែរ​។​

​ពលរដ្ឋ​ម៉ាលី អាច​នាំ​ចូល​ស្បៀង​ពី​ប្រទេស​ផ្សេង​។ ប៉ុន្តែ​ដោយសារ​ប្រទេស​ដែល​នៅ​ជិតខាង​ខ្លួន ក៏​គ្មាន​ស្បៀង​ឧបត្ថម្ភ​ខ្លួនឯង​ផង ជាហេតុ​នាំ​ឲ្យ​ពួកគេ​ត្រូវ​បង្ខំ​ទិញ​ស្បៀង​ពី​តំបន់​ដ៏​ឆ្ងាយ ធ្វើឲ្យ​ស្បៀងអាហារ​នៅ​ទីនេះ​មាន​តម្លៃដ៏​ខ្ពស់​។​

​រូប​តាម​ស្ថិតិ ក្នុង​១​ឆ្នាំៗ​ប្រទេស​ម៉ាលី ជីក​បាន​មាស​មានតម្លៃ​រាប់រយ​លាន​ដុល្លារ​។ ម្ចាស់​រ៉ែ​នៅ​តំបន់​មួយ​អាច​រកបាន​ក្នុង​១​ឆ្នាំ​ដល់​ទៅ ៥០​លាន​ដុល្លារ​។​

ពលរដ្ឋ​ម៉ាលី កំពុង​រុករក​រ៉ែ

ប្រទេស​ម៉ាលី ឈរ​លំដាប់​ទី​៣ ក្នុងចំណោម​ប្រទេស​ដែល​ធ្វើ​អាជីវកម្ម​មាស ធនធាន​ដ៏​មាន​តម្លៃ​នេះ​អាច​រកឃើញ​នៅ​គ្រប់​ទីកន្លែង​នៅ​ប្រទេស​ម៉ាលី​ដោយ​គ្រាន់តែ​មាន​ឧបករណ៍​កាយ​ដី​គេ​អាចរ​ក​មាស​បាន ប្រាក់ចំណូល​របស់​ប្រជាជន​នៅ​ទីនេះ​ក៏​ត្រូវ​បាន​គិត​ជា​មាស​ដែរ​។ បើ​គិត​ជា​ប្រាក់​ចំណូល “​មាស​” ច្រើន​បែប​នេះ ប៉ុន្តែ​ដោយសារ​តម្លៃ​ស្បៀងអាហារ​ថ្លៃ​កប់​ពពក ធ្វើឲ្យ​ពួកគេ​បាន​ត្រឹ​មមួយ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ​។​

​កម្រិត​ប្រាក់ចំណូល​របស់​ពលរដ្ឋ​ម៉ាលី​ពុំ​គ្រប់គ្រាន់​នឹង​ការទូទាត់​ស្បៀងអាហារ​បរិភោគ​ដែល​មាន​តម្លៃ​ថ្លៃ​ជាងមាស​ទៅទៀត​។

​នៅលើ​ពិភពលោក​ក្រៅពី​ម៉ាលី នៅ​មាន​តំបន់​មួយទៀត​ដែល​ស្ថិតក្នុង​សភាព “​សើច​ពុំរួច យំ​ពុំ​ចេញ​” នោះ​គឺ​ឈូង​សមុទ្រ​ពែ​ក្ស ដែល​សម្បូរ​ធនធាន​ប្រេងកាត ប៉ុន្តែ​បែរជា​ខ្វះ​ប្រភព​ទឹកសាប​យ៉ាងធ្ងន់ធ្ងរ ជា​ហេតុ​ធ្វើឲ្យ​ទឹក​តែងតែ​ថ្លៃ​ជាង​ប្រេង​៕ សូ​យ​ន​

spot_img
×