Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​និង​ចាប់​ឃាត់​បាន​ទូក​ដឹក​បារី​គេចពន្ធ​មួយគ្រឿង ដែល​ផ្ទុក​បារី​ចំនួន ១,១២៩ កា​តុង លើក​ទី​១ បន្ទាប់​ទទួលបាន នាវា​ល្បាត​គយ​

spot_img

អគ្គនាយដ្ឋាន​គយ​ និង​រដ្ឋាករ​កាលពី​ថ្ងៃទី​២៥​ កុម្ភ​: បាន​ឲ្យ​ដឹងថា​ កាលពី​ពេល​ថ្មីៗ​នេះ នៅ​ចំណុច​ចន្លោះ​កោះ​ពោធិ៍ និង​កោះ​អាច​ន៍​សេះ ស្ថិតក្នុង​ខេត្ត​កែប ការិយាល័យ​នាវាចរ​គយ​នៃ​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស បានធ្វើការ​បង្ក្រាប​និង​ចាប់​ឃាត់​បាន​ទូក​ដឹក​បារី​គេចពន្ធ​មួយគ្រឿង ដែល​ផ្ទុក​បារី​ចំនួន ១,១២៩ កា​តុង ។

​នេះ​ជា​លើក​ទី​១​ហើយ ដែល​ការិយាល័យ​នាវាចរ​គយ​ធ្វើការ​បង្ក្រាប​អំពើ​គេចពន្ធ​នេះ បន្ទាប់ពី​ទទួលបាន​នាវា​ល្បាត​គយ​ចំនួន​ពីរ​គ្រឿង​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។ គួរបញ្ជាក់​ផងដែរ​ថា ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាវា​ល្បាត​គយ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម HORINOUCHI Hidehisa ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដូចដែល​បាន​គូសបញ្ជាក់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាវា​ល្បាត​គយ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បាន​រំពឹងថា​ការបំពាក់​នាវា​ល្បាត​គយ ចំនួន ២​គ្រឿង​នេះ នឹងចូលរួម​ចំណែក យ៉ាងសំខាន់​បន្ថែមទៀត​ក្នុងការ​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធិភាព​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅក្នុង​ភូមិសាស្ត្រ​សមុទ្ទ និង​តំបន់ឆ្នេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​អាច​ចូលរួម​ក្នុងការ ពង្រឹង​សន្តិសុខ​លំហរ​សមុទ្ទ​កម្ពុជា​ផងដែរ ​៕ ដោយ​ ៖ កូ​ឡាប

spot_img
×