Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​រូបភាព​ក្មេងស្រី​ម្នាក់​ត្រូវគេ​ចាប់រំលោភ នគរបាល​ស្រុក​សូទ្រនិគម​អះអាងថា កើតឡើង​តាំងពី​ឆ្នាំ 2018 មកម្ល៉េះ​

spot_img

​សៀមរាប​ ៖ ​បណ្ដាញសារព័ត៌មាន​មួយ​បាន​សរសេរ​រឿង​ឃាតករ​ដែល​មិន​​ស្គាល់មុខ ចាប់​​រំលោភ​សម្លាប់​ក្មេងស្រី ម្នាក់​នៅក្នុង​ស្រុក​សូទ្រនិគម ប៉ុន្តែ​ករណីនេះ​ត្រូវបាន​រដ្ឋបាល​ស្រុក​សូទ្រនិគម​និង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម កើតឡើង​តាំងពី​ឆ្នាំ 2018 មកម្ល៉េះ​ហើយ​បណ្ដាញ​សង្គម facebook មួយ​នេះ​ចង់​ល្បី​ចង់បាន like ចង់បាន share គឺ​យក​រូបនេះ​មក​សរសេរ​ឡើងវិញ ដើម្បី​បំភាន់​មិត្ត​អ្នកអាន​អ្នកតាមដាន​ព័ត៌មាន​ក៏ដូចជា​បណ្តាញ​សង្គម​ផងដែរ​។​

​នៅ​ថ្ងៃទី 25 ខែកុម្ភៈ​ឆ្នាំ 2019 នេះ​ ​រដ្ឋបាល​ស្រុក​សូទ្រនិគម សូម​បំភ្លឺ​ជុំវិញ​ព័ត៌មាន ករណី​ប្រ​ទៈ​ឃើញ​សាកសព​ក្មេងស្រី ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ​។​

​តាមរយៈ​ការ​បង្ហោះ​ព័ត៌មាន​ក្នុង​ផេ​ក Hot New-​ព័ត៌មាន​ក្តៅៗ ករណី​រំលោភ​សម្លាប់​ក្មេងស្រី វេលា​ម៉ោង​១០:០០​នាទី នៅក្នុង​ព្រៃ​សហគមន៍​ពពេល ក្នុងភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម ដែល​បាន​បង្ហោះ កាលពី​យប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ​។​

​ជាក់ស្តែង​ករណី​ខាងលើ គឺ​បាន​កើតឡើង​តាំងពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ មកម្ល៉េះ ហើយ​ករណីនេះសមត្ថកិច្ច​បានធ្វើការ​ស៊ើប​អ​ង្គេ​ត និង​ស្រាវជ្រាវ​ដើម្បី​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​មាន​ករណី​ខាងលើ គណៈបញ្ជាការ​ឯកភាព​ស្រុក ដឹកនាំ​ដោយ លោក ម៉ក់ ប្រុស បាន​បញ្ជា​ដល់​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រួមទាំង​កងកម្លាំង​ប្រជា​ការពារ រឹតបន្តឹង សន្តិសុខ តាមដាន ចាប់​មុខសញ្ញា​ជនល្មើស​គ្រប់​ប្រភេទ ក្នុងស្រុក​សូទ្រនិគម ទាំងថ្ងៃទាំងយប់​។​

​ម្យ៉ាងវិញទៀត លោក​ប្រធាន​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ពី​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដល់​បងប្អូន​ប្រជាជន គ្រប់​ទីកន្លែង​។​

​ចំពោះ​ករណី​រូបភាព​បង្ហោះ​ខាងលើ គឺជា​ការបំពុល​សង្គម បំភិតបំភ័យ ដល់​សាធារណៈជន យក​ព័ត៌មាន​ដែល​កើត​ឡើងជា​យូរណាស់​មកហើយ មក​បង្ហោះ ដើម្បី​ភាព​ទាក់ទាញ និង​ប្រាក់ចំណេញ​សម្រាប់​ផេ​ក​របស់ខ្លួន​តែប៉ុណ្ណោះ​។​

​រដ្ឋបាល​ស្រុក សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​ផ្តល់ព័ត៌មាន​មក​រដ្ឋបាល​ស្រុក ឬ​អាជ្ញាធរ​មូលដ្ឋាន​ដោយផ្ទាល់ ដើម្បី​រក្សាបាន​សន្តិសុខ សុខ​សុវត្ថិភាព និង​ទទួលបាន​នូវ​ព័ត៌មាន​ពិតប្រាកដ ហើយ​សូមអោយ​ផេ​ក​ខាងលើ បញ្ឈប់​ការ​បង្ហោះ​ព័ត៌មាន​ដែលនាំអោយ​មានការ​បំភិតបំភ័យ​ដល់​សាធារណៈជន​បន្តទៀត​។​

​នៅថ្ងៃនេះ​ដែរ​លោក វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សូម​ធ្វើការ​បកស្រាយ​បំភ្លឺ ចំពោះ​ករណី​ផេ​ក​ហ្វេ​ស​ប៊ុ​ក ឈ្មោះថា “Hot News-​ព័ត៌មាន​ក្ដៅៗ​” ដែល​បាន​ចុះផ្សាយ​ពត៌មាន​បំផ្លើស​មួយ នាំឱ្យមាន​ការយល់ច្រឡំ កាលពី​វេលា​ម៉ោង ២២,២៧​នាទី ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ក្នុង​រូបភាព​ភ្ជាប់​ខាងក្រោម​នេះ​ស្រាប់ ។​

​ក្នុងនាម​ថ្នាក់ដឹកនាំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សូម​បកស្រាយ​បំភ្លឺ​ជូន​មហាជន​គ្រប់​មជ្ឈដ្ឋាន ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សូមមេត្តា​ជ្រាបថា ករណី​ឃាតកម្ម​ខាងលើនេះ ពិតជា​បានកើត​ឡើង​ពិតប្រាកដ​មែន ប៉ុន្តែ​មិនមែន​ទើបតែ​កើតឡើង​នោះទេ គឺ​កើតឡើង​តាំងពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៨,៣០​នាទី នៅ​ចំណុច​ព្រៃ​សហគមន៍ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​ប៉ុន្តែ​យើងខ្ញុំ​ពិតជា​មានការ​ងឿងឆ្ងល់ តើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ “Hot News-​ព័ត៌មាន​ក្ដៅៗ​” យក​ពត៌មាន​ចាស់​ទៅ​សរសេរ​ផ្សាយ​ម្ដងទៀត ក្នុង​គោលបំណង​អ្វី​? ឬ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយ៍ភាព​ពី​សំណាក់​មហាជន ដើម្បី​ទទួល​បានការ Like & Share បាន​ច្រើន មកលើ​ផេ​ក​របស់ខ្លួន ។​

​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សូម​ផ្ដាំផ្ញើ​ទៅ​ម្ចាស់​ផេ​ក​ដែលមាន​ឈ្មោះ “Hot News-​ព័ត៌មាន​ក្ដៅៗ​” មុននឹង​សរសេរ​ពត៌មាន​ផ្សាយ សូមមេត្តា​គោរព​វិជ្ជាជីវៈ​សារពត៌មាន​ផង ជៀសវាង​ការបាត់បង់​ជំនឿ​ចិត្ត​ពី​សំណាក់​មហាជន​ទៅលើ​ផេ​ករ​បស់​អស់លោក ដោយសារតែ​ការផ្សាយ​បែប​លក្ខណៈ​លាប​ពណ៌ បំផ្លើស មួលបង្កាច់​ការពិត និង​ប្រឌិត​រឿង ធ្វើឱ្យ​មហាជន​មានការ​យល់ច្រឡំ លើ​អត្ថបទ​របស់ខ្លួន ៕ ដោយ​:​កូ​ឡាប

 

spot_img
×