Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន ដាក់ ផែនការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កែប

spot_img

​កំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន បាន​ស្នើ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទាំងអស់​មិន​អនុញ្ញាតិ​ឱ្យ​ពិសា​គ្រឿង​ស្រវឹង​ក្នុងពេល​បំពេញ​ភារកិច្ច និង​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ និង​មាន​វិន័យ ការពារ​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​។​

​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កែប ។ លោក​មេបញ្ជាការ​បាន​លើកឡើង​ថា​៖ ក្នុងនាម​លោក​ជា​មេបញ្ជាការ​អង្គភាព​ស្នើសុំ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ មិន​អនុញ្ញាតិ​ឱ្យ​ពិសា​គ្រឿង​ស្រវឹង​ក្នុងពេល​បំពេញ​ភារកិច្ច ជាពិសេស​ស្នើ​នាយ នាយរង​អាវុធហត្ថ មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​-​អនុប្រធាន​មន្ទីរ នាយ​-​នាយរង​ការិយាល័យ មេបញ្ជាការ​មូលដ្ឋាន​ក្រុង​-​ស្រុក ស្នាក់ការ​សន្តិសុខ និង​នាយ នាយរង​អាវុធហត្ថ​ទាំងអស់​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ មាន​វិន័យ សេចក្តីថ្លៃថ្នូរ សមស្រប​យើង​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ។​

​លោក​មេបញ្ជាការ​បាន​បន្តថា ការដោះស្រាយ​ធានា​ការហូបចុក ការ​ស្នាក់នៅ មើលថែ​បញ្ហា​សុខភាព​ជូន​នាយ នាយទាហាន​ទាំងអស់​ដែល​កំពុង​បំពេញភារកិច្ច ការពារ​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​សូមបញ្ជាក់​ថា ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧ និង​ធ្វើ​ឡើង​នៅ​ខេត្ត​កែប ដោយ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​ច្រើន ដូច្នេះ​តម្រូវឱ្យ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ទទួល​ភារកិច្ច​សហា​ការការពារ​សន្តិសុខ សុ​វត្តិភាព រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៤១ រហូត​ដល់​ក្នុង​ពិធី​ផងដែរ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×