Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយខេត្ត​មណ្ឌលគិរី បញ្ជា​ឲ្យ​ស៊ើបអង្កេត ចាប់​ឃាតករ​បាញ់សម្លាប់​ដំរី យក​ភ្លុក​

spot_img

​មណ្ឌលគិរី​ ៖ លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានស្នើ​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ស្រាវជ្រាវ​ចាប់​ឃាតករ ដែល​បាញ់សម្លាប់​សត្វ​ដំរី​ឈ្មោល​១​ក្បាល ទម្ងន់​ជាង​២​តោន ដើម្បី​យក​ភ្លុក​និង​យក​កន្ទុយ​។​

​លោក​បាន​បន្តថា សត្វ​ដំរី​នោះ ត្រូវបាន​ក្រុម​បរិស្ថាន ប្រទះឃើញ​ដេក​ងាប់​នៅ​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយសារតែ​គ្រាប់កាំភ្លើង​បាញ់​ត្រូវ​ក្បាល នៅ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី បច្ចុប្បន្ននេះ លោក​បានចេញ​បញ្ជា​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ស៊ើប រក​ជនបង្ក​មក​ទទួលទោស​។​

​សុំ​បញ្ជាក់ថា តាម​តួលេខ​ពី​លោក កែវ​សុ​ភ័​គ្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ថា មាន​ដំរីព្រៃ​កំពុង​រស់នៅក្នុង​ខេត្ត​នេះ ពី​៤០០​ទៅ​៥០០​ក្បាល​។​

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា ឲ្យ​បាន​គង់វង្ស និង​ចៀសវាង​ការ​បរបាញ់​សត្វ​ដំរី​។ រយៈពេល​៣​ឆ្នាំ ចុងក្រោយ​នេះ មាន​សត្វ​ដំរីព្រៃ​ចំនួន​៣​ក្បាល​បាន​ងាប់ នៅក្នុង​ព្រៃ​នៃ​ខេត្តមណ្ឌលគិរី គឺ​ដោយសារតែ​ការបាញ់សម្លាប់ និង​ស្លាប់​ដោយ​វ័យ​ចាស់ជរា​។​

នៅក្នុង​តំបន់ការពារធម្មជាតិ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវបាន​គេ​សន្និដ្ឋានថា មាន​សត្វ​ដំរីព្រៃ​រស់នៅ​ប្រមាណ​ពី​១២០ ទៅ​១៧០​ក្បាល​។ នៅ​ប្រទេស​កម្ពុជា​ទាំងមូល មាន​សត្វ​ដំរីព្រៃ​សរុប​ប្រមាណ​៥០០​ក្បាល ដែល​កំពុង​រស់នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា​។​

​លោក នេ​ត ភក្ដ្រា បាន​អះអាងថា សព្វថ្ងៃ​ក្រសួងបរិស្ថាន បាននិងកំពុង​ការពារ និង​អភិរក្ស​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ រួមមាន​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ មាន​ផ្ទៃដី​ទំហំ​ប្រមាណ​៧,៥​លាន​ហិកតា (៤១​ភាគរយ នៃ​ផ្ទៃដី​សរុប​ប្រទេស​កម្ពុជា​)​។​

​សត្វ​ដំរី​ដែល​ត្រូវគេ​សម្លាប់​នេះ ត្រូវបាន​ក្រុមមន្ត្រី​ឧទ្យាន​នុ​រក្ស​ប្រទះឃើញ នៅវេលា​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ លុះ​ឈានដល់​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ទើប​មន្ត្រី​ជំនាញ អាច​នាំយក​សម្ភារ​ផ្សេងៗ ចូលទៅ​ធ្វើ​កោសល្យវិច័យ រក​មូលហេតុ​នៃ​ការងា​ប់រប​ស់វា​បាន​។ ដំរី​មួយ​ក្បាល​នេះ មាន​ទម្ងន់​ប្រហែល​២​តោន និង​មាន​កម្ពស់​២,៧០​ម៉ែត្រ ប្រវែង​៤,៥០​ម៉ែត្រ ទទឹង​១,៥០​ម៉ែត្រ​។​

​ក្រោយ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់ ទៅលើ​សពសត្វ​ដំរី​នៅ​ថ្ងៃទី​២៤ កុម្ភៈ​នេះ ក្រុមមន្ត្រី​ជំនាញ​បាន​រកឃើញថា សត្វ​ដំរី​នេះ​ជា​ដំរី​ឈ្មោល មិនមែន​ដំរី​ញី​នោះទេ និង​មាន​ស្នាម​គ្រាប់កាំភ្លើង បាញ់​ទៅលើ​វា​១​គ្រាប់​ចំក្បាល ប្រវែង​ប្រហែល​១​ច​ង្អា​ម​ពី​ភ្នែក និង​មាន​ស្លាកស្នាម​កាត់​យក​ភ្លុក​ទាំង​២​របស់​វា ព្រមទាំង​កន្ទុយ​ផងដែរ​។ មន្ត្រី​ជំនាញ ក៏​កំពុង​តាមដាន និង​ស្រាវជ្រាវ ដើម្បី​វែកមុខ​ជន​ពាក់ព័ន្ធ ជាមួយ​ការបាញ់​សត្វ​ដំរី​នេះ​មក​ផ្តន្ទាទោស​។ ចំពោះ​សត្វ​ដំរី​ដែល​ងាប់​ខាងលើ និង​ត្រូវ​យកទៅ​កប់​នៅ​កន្លែង​សុវត្ថិភាព​មួយ ដើម្បី​រក្សា​គ្រោងឆ្អឹង​របស់​វា ទុក​ស្រាវជ្រាវ​ជា​បន្តទៀត សម្រាប់​ការសិក្សា​ស្រាវជ្រាវ ជា​ផលប្រយោជន៍ បែប​វិទ្យាសាស្ត្រ ផ្នែក​ជីវចម្រុះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×