Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ថ្លៃទឹកដោះ​ជិត​កន្លះ​លាន​ដុល្លារ កំពុង​ល្បី​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​

spot_img

​ភ្នំពេញ ​៖ ករណី​បែកធ្លាយ​រូបថត​ជាច្រើន​សន្លឹក​របស់លោក​ស្នងការរង​នគរបាល​ខេត្តកណ្តាល ឈ្មោះ ស្រេង សុខា ភ្ជាប់ពាក្យ​ជាមួយ​កូនក្រមុំ អាយុ​ស្មើ​កូន​ខ្លួនឯង ហ៊ាន​សំ​ញ៉ែង​សុទ្ធតែ ខ្សែក្រវាត់​ពេជ្រ និង​ជំ​នួន​១០​ម៉ឺន​ដុល្លារ បូក​និង​ឡាន​ឡិច​ស៊ី​ស​៥៧០១​គ្រឿង​ទៀត កំពុង​ល្បី​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​ហើយ​ក៏មាន​អ្នកធំ អ្នកតូច​មួយចំនួន​ប​ញ្ចេ​ញ​មតិ សរសើរ​និង​រិះគន់​ផងដែរ ។​

​ជាមួយនឹង​ព្រឹត្តិការណ៍​នេះ លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sinath Hun កាលពី​ថ្ងៃទី​២៥​ខែកុម្ភៈ​ថា “​ខ្ញុំ​គិតថា​ចំពោះ​រឿង​ថ្លៃទឹកដោះ​នេះ វា​អត់​ស្អី​ចំឡែក​សោះ បើ​យើងទាំងអស់គ្នា កុំ​គិត​ទៅ​ផ្លូវ​ផ្សេងៗ ពីព្រោះ​ការកូន​មួយៗ ១០ ម៉ឺន​ដុល្លារ​នេះ សួរថា​កាត់​សម្លៀកបំពាក់ និង​ជួល​កន្លែង​ហាង​ញាំ ម្ហូប​ថ្លៃ​មួយ​តុៗ​មិនដឹង​ប៉ុន្មាន ជួល​សំអាង​តុបតែង​ខ្លួន​នោះ ដឹង​គ្រាន់​មិន​គ្រាន់​ដែរ​ទេ ? ខ្ញុំ​មើលទៅ​ម្នាក់ៗ ប្រឹង​ជាន់គ្នា​ដកស្លាប​កែវ​ហើយ ។ ធម្មតា​ពិធី​ភ្ជាប់ពាក្យ ទាំង​ខ្ញុំ​ទាំង​គេ ក្នុងថ្ងៃនេះ​ផងដែរ ត្រូវតែ​បញ្ចេញ​ដាក់​ដើម្បី​ឲ្យ​ញាតិ​ដឹងឮ​ហើយ នេះ​មិនមែន​ជាការ​សំ​ញ៉ែង ហើយ​ផ្គើន​នឹង​អនុសា​ន៍​សម្ដេច​ទេ ។ ម្យ៉ាងទៀត​សម្ដេច ខ្ញុំ​យល់ថា គាត់​ដឹង​អា​រឿង​កម្មវិធី​ការ​កូនចៅ ត្រូវដាក់​ថ្លៃទឹកដោះ​នេះ ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ ហើយ​លោក​មិន​គិត​ទៅ​ផ្លូវ​ផ្សេងៗ​នោះទេ ហើយ​កុំ​ថា​ខ្ញុំ​កាន់ជើង​ស្នងការរង​អី មិនដែល​ស្គាល់​ទេ និយាយ​តាមតែ​ខ្ញុំ​ធ្លាប់​ការកូន​។ សូម​ជូនពរ​ដល់​លោក​ស្នងការរង ក្នុង​កម្មវិធី​ភ្ជាប់ពាក្យ​នេះ និង​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ខាងមុខនេះ សូម​មាន​សេចក្ដីសុខ​ពេញ​មួយជីវិត ។ ស៊ូៗ​ត្រូវ​ព្យុះ​បន្ដិចបន្តួច កុំ​ទោរទន់​ឲ្យ​សោះ​”​។​

​ចំណែក លោក​ហ៊ុន ជា ដែល​ត្រូវជា​ក្មួយ​សម្តេច​តេ​ជោ​ផង​ដែរនោះ ក៏បាន​សរសេរថា​៖ “​ដឹង​តើ​ថា​មនុស្ស​យើង​ស្រឡាញ់​មាស​និង​ពេជ្រ តែ​ស្រឡាញ់​ដល់​ថ្នាក់​ហ្នឹង​ដូច​ពែ​ក​ទេ​ដឹង លោក​បង ផ្កាយ ( ក្បាល​ខ្សែក្រវ៉ាត់ )”​។​

​រីឯ​កលោក San Prum ជា​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន បានលើកឡើង​ដែរ​ថា ផ្កាយ​ផ្គើន​សម្តេច​!!!!​។​

​ថ្ងៃមុន​លោក មេ​ប៉​អឹម គឹម រស្មី ត្រូវអស់​បុណ្យ​សក្តិ ដោយសារតែ​សំ​ញ៉ែង​ទ្រព្យសម្បត្តិ​…​ប៉ុន្តែ​ថ្ងៃនេះ មាន​លោក​ស្នងការរង ខេត្តកណ្តាល ឈ្មោះ ស្រេង សុខា ម្នាក់​ទៀតហើយ គ្រាន់តែ​ភ្ជាប់ពាក្យ​ជាមួយ​កូនក្រមុំ​អាយុ​ស្មើ​កូន​ខ្លួនឯង​សោះ ហ៊ាន​សំ​ញ៉ែង​សុទ្ធតែ ខ្សែក្រវាត់​ពេជ្រ និង​ជំនូន​១០​ម៉ឺន​ដុល្លារ បូក​និង​ឡាន​ឡិច​ស៊ី​ស​៥៧០…១​គ្រឿង​ទៀត​….​តើ​លោក​ស្នងការរង​មិន​ខ្លាច​សម្តេច​យល់ថា លោក​កំពុងតែ​ផ្គើន​នឹង​អនុ​សាន៍​សម្តេច​ទេ​ឬ​?? ឬ​លោក​មាន​ចេតនា ឲ្យ​ប្រជាពលរដ្ឋ​អ្នកក្រីក្រ កាន់តែ​យល់ច្រឡំ​ថា មន្ត្រីរាជការ​កាន់តំណែង​ខ្លាញ់ មកពី​គណបក្ស​ប្រជាជន សុទ្ធតែជា​មហាសេដ្ឋី​មានទ្រព្យ ក្នុងពេល​រាស្ត្រ​ខ្លះ​រក​ព្រឹក​ខ្វះ​ល្ងាច​…. ខ្ញុំ​សរសើរ​លោក​ណាស់ ដែល​លោក​ចេះ ជួយ​សន្សំ​ពិន្ទុ​ឲ្យ​បក្សប្រឆាំង​….​។​ល​។​”​។​

​ក្នុងនោះដែរ ផេ​ក​ហ្វេ​ស​ប៊ុ​ក Pov Malish បាន​បញ្ចេញ​នូវ​មតិ​ថា “​ពិតណាស់​អ្នក​មីង ក្មួយ​គិតថា គ្មានអ្វី​ចំលែក​ដែរ ថ្លៃទឹកដោះ​ខ្ពស់ កម្មវិធី​រៀបចំ​ក៏​ធំដុំ​ដែរ ធម្មតាៗ​បាយ​ថ្ងៃត្រង់​ផង ម្ហូប​មួយ​តុ​ជិត​200$ រោង​តាំង​ផ្កា​ល្មម​ក៏​មួយ​ម៉ឺន​ឡើង​ដែរ ចុះ​ចំណាយ​ផ្សេងៗ​នោះ អ្នក​ហៃអើ ចាំតែ​ហៃអើ ខ្វះ​កាពិ​ចារណា ប្រាក់​ឬ ទ្រព្យ​គេ​សោះ ខំប្រឹង ច្រណែន​គេ គេ​ចេះ​គេ​ចុះ យី មនុស្សលោក ពិតមែន​”​។​

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា ស្គាល់មុខ​ម្ចាស់​ខ្សែ​ប្រ​វ៉ា​ត់​ដាំ​ពេជ្រ និង​នាឡិកា​ថ្លៃ​កប់​ពពក​ហើយ គឺជា​លោក ស្រេង សុខា ជា​ស្នងការរង​ខេត្តកណ្តាល ពលរដ្ឋ​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចែកចាយ​ព័ត៌មាន​មួយ​នេះ យ៉ាង​កក្រើក ក្នុងនោះ​អ្នកលេង​បណ្តាញ​សង្គម ភាគច្រើន​ទាំង​អ្នកមាន​និន្នាការ​ប្រឆាំង និង​គាំទ្រ​រដ្ឋាភិបាល​។

​ទន្ទឹម​នោះ​យើង​ក៏មាន​ចម្ងល់​ថា តើ​បុគ្គល​នេះ ប្រកបមុខរប​ប​អ្វី បានជា​មាន​លុយ មាន​មាស​ពេជ្រ បង្អួត​យ៉ាង​ហំ​ហាន យ៉ាងនេះ​?

​ហើយ​បុគ្គល់​នេះ ក៏​ធ្លាប់​ត្រូវបាន​មានរឿង​អាស្រូវ ពាក់ព័ន្ធ​និង​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​របស់ខ្លួន​ម្តង ជា​ពីរដង រួចមកហើយ​ដែរ ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×