Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​អាយ​ឡូ ក្លាយជា​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត ក្នុង​ការស្តារ​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ កម្ពុជា​បាន​ក្លាយជា​សមាជិក នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) តាំងពី​ឆ្នាំ​១៩៦៩ ប៉ុន្តែ​ដោយសារ​ជម្លោះផ្ទៃក្នុង និង​សង្គ្រាមស៊ីវិល អស់​រយៈពេល​ជិត ៣០​ឆ្នាំ កិច្ចសហការ​ទាំងឡាយ ក៏​លែងមាន​។ នៅត្រឹម​ដើម​ទស្សវត្សរ៍​ឆ្នាំ​១៩៩០ ប៉ុណ្ណោះ​ដែល​អង្គការ​អាយ​ឡូ បាន​ក្លាយជា​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត ក្នុង​ការស្តារ​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​នា​ទីស្តីការក្រសួង​ការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​គម្រប់​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ខួប​៥០​ឆ្នាំ នៃ​សមាជិកភាព​កម្ពុជា​នៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

លោក អ៊ិត សំហេង បាន​ថ្លែងថា ព្រឹត្តិការណ៍​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​បង្ហាញ​ពី​ភាពជា​ដៃគូ​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​អាយ​ឡូ និង​កម្ពុជា​នាពេល​កន្លងមក ដែល​តួនាទី​នេះ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស​សិទ្ធិ​ស្តីពី​ការងារ​។​

​លោក​បាន​បន្ថែមថា មកទល់​បច្ចុប្បន្ននេះ កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ ​ILO ចំនួន​១៣ ដែល​ក្នុងនោះ​រួមមាន អនុសញ្ញា​ស្នូល​៨ ផងដែរ​។ កម្ពុជា​បាន​បន្ត​បំពេញភារកិច្ច​របស់ខ្លួន ក្នុងការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ និង​បន្ត​ការចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​(GB) ស​ន្និសិទ​អន្តរជាតិ​ខាង​ការងារ ​(ILC) និង​កិច្ចប្រជុំ​ថ្នាក់​តំបន់ Asia-Pacific ៕ ​ដោយ​ ៖​ កូ​លាប​

spot_img
×