Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយខណ្ឌដូនពេញ ដឹកនាំ​កម្លាំងប៉ូលិស​-​ប៉េអឹម ចាប់​នគរបាល​ពាក់​ផ្កាយ​២ និង​កូនចៅ​១០​នាក់ ពេល​ចុះបង្ក្រាប​គ្រឿងញៀន សង្ស័យ​មិន​ប្រក្រតី​

spot_img

​ភ្នំពេញ ​៖ កម្លាំង​ប៉ូលិស និង​ប៉េអឹម ខណ្ឌដូនពេញ បាន​ព័ន្ធ​ចាប់​ប៉ូលិស​ម្នាក់​ពាក់ ផ្កាយ​២ និង​កូនចៅ​ប្រមាណ​១០​នាក់ ខណៈពេល​ចុះទៅ​បង្ក្រាប​គ្រឿងញៀន នៅ​សង្កាត់​ស្រះចក ដោយ​មិនបាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​មូលដ្ឋាន​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ហើយ​រឿងនេះ ទើបតែ​បែកធ្លាយ​ដល់​អ្នកកាសែត​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ការចាប់ខ្លួន​ក្រុមប៉ូលិស​ប្រមាណ​១០​នាក់​នេះ ដឹកនាំ​កម្លាំង​ដោយ​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​លោក​ទៀង ចាន់​សារ អធិការនគរបាល​ខ​ណ្ឌ និង​លោក​មេ​ប៉េអឹម​ខណ្ឌ​។​

​ប៉ូលិស​ផ្កាយ​២ ដែល​ចាប់ខ្លួន​បញ្ជូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូ​ប​បាន​គេ​ដឹងថា បម្រើការ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ការិយាល័យ​(​ក​១)​។ ការចុះ​បង្ក្រាប​គ្រឿងញៀន ដែល​សង្ស័យ​ភាពមិនប្រក្រតី​នេះ ទើប​អាជ្ញាធរ​ខណ្ឌ​ចុះ​ចាប់ខ្លួន​មន្ត្រីនគរបាល​ទាំងនោះ ដោយ​លើកឡើងថា ក្រុមមន្ត្រី​នគរបាល​គ្រឿងញៀន ចុះ​ចាប់​គ្រឿងញៀន តែ​មិន​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខណ្ឌ​ទាំងអស់​ខ្លួន ។ ទោះយ៉ាងណា​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ទាន់​បានបញ្ជាក់​ពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់​មន្ត្រីនគរបាល​ផ្កាយ 2 នោះ​នៅឡើយ​ទេ ​៕​ ​ដោយ​ ៖ កូ​ឡាប

spot_img
×