Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ទៀត​ហើយ ករណី​ត​ខ្សែរ​ភ្លើង​អគ្គីសនី យកទៅ​ឆក់​ត្រី ខុស​បច្ចេកទេស បណ្ដាល​ឲ្យ​ឆក់​ស្លាប់​បុរស​ម្នាក់ នៅនឹងកន្លែង​មាត់​ត្រពាំង​ចំងាយ​ ៧០​ម៉ែត្រ ខាង​ខាងក្រោយ​ផ្ទះ​

spot_img

​ខេត្តកំពង់ស្ពឺ ៖ តាម​របាយការណ៍​បញ្ជា​ក់​ពី​នគរបាល​រដ្ឋបាល​បសេដ្ឋ ថា​មាន​ករណី​ឆក់​ខ្សែរ​ភ្លើង​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅនឹងកន្លែង​កើត​ហេតុ ជាប់មាត់​ត្រពាំងទឹក​ក្រោយ​ផ្ទះ​ចំងាយ ៧០​ម៉ែត្រ កាលពី​រសៀល​ថៃ្ង​ចន្ទ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ជនរងគ្រោះ​មានឈ្មោះ ឃិន ចឹក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ឃ្លៃ ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។

​ក្រោយ​កើត​ហេតុ​អាជ្ញាធរ​ភូមិ ឃុំ មន្ដ្រីនគរបាល​ប៉ុស្តិ៍ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា ជួយសង្គ្រោះ​បឋម​តែ​អនិច្ចារ​ជនរងគ្រោះ​បាន​ស្លាប់ បាត់​ហើ​យ មូលហេតុ​ដោ យ​សារ​តែ​យក​ខ្សែរ​ភ្លើង​មាន​តំណ​ហើយ​ត​ខុស​បច្ចេក ទេស​ពេល​ចុះ​ទឹក​មិនទាន់បាន​ឆក់​ត្រី​មួយ​ផង​ក៏​ឆ្លង​ចរន្ដ​អគ្គីសនី ប៉ះ​ទឹក​ឆក់​ទាញ​ដួល​តែម្ដង​។

​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​កុំ​ជ្រើស​រើ​សយ​ករបរ​នេះ បើទោះបី​ការ​ឆក់​ត្រី​នៅ​ត្រពាំងទឹក​ផ្ទាល់ខ្លួន​ក៏ដោយ ពិសេស​គឺ​បានរួម​ចំណែក​បំផ្លិចបំផ្លាញ​នូវ​ផល​ម​ឆ្ឆា​កូន​ត្រី ចៅ​ត្រី យាយ​ត្រី តា​ត្រី ឪ​ត្រី ម៉ែ​ត្រី ចំណែក​មុខរបរ​នេះ​គឺជា​អំពើខុសច្បាប់​ដែល​ត្រូវ​គួរ​ជៀស វាង​រួមសហការ​ផ្ដល់​ព័​ត៏​មានមក​សមត្ថកិច្ច​អាជ្ញាធ រ​មូលដ្ឋាន ភូមិ ឃុំ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដើម្បី​រាយការណ៍ ជូន​ជំនាញ​ចុះ​ធ្វើការអប់រំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្នុងករណី​ប្រ​ព្រឹ​ត្ដបទ​ល្មើ​ស​ជាក់ស្ដែង ” ត្រូវ​បង្កើន​ការអប់រំ​ណែនាំ​និង​ផ្សព្វផ្សាយ ឲ្យ​ទូលំទូលាយ​ជ្រួតជ្រាប​ទៅ ដល់​ស្រទាប់​មហាជន​អំពី​ការគ្រោះថ្នាក់​បណ្ដាលមកពី​អំពេ​ី​ឆក់​ត្រី​ដោយ​ប្រើចរន្ដ​ភ្លេង​អគ្គីសនី D.C ភ្លើង​អាគុយ A.C ជា​ដើម “៕​ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×