Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត គីម ជុង​អ៊ុន​បាន​ធ្វើដំណើរ​មក​ដល់​វៀតណាម​ហើយ បន្ទាប់​ពី​ជិះ​រថភ្លើង​អស់​ពេល​ជិត ៣​ថ្ងៃ​

spot_img

​​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​វៀតណាម​ហើយ ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​មេដឹកនាំ​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​នៅក្នុង​សប្តាហ៍​នេះ​។​

​រថភ្លើង​ពណ៌​បៃតង និង​លឿង​របស់​មេដឹកនាំ​ផ្តាច់ការ​រូបនេះ បាន​ធ្វើដំណើរ​មក​ដល់​ស្ថាន​នី​យ៍ Dong Dang ប្រទេស​វៀតណាម ហើយ គីម ជុង​អ៊ុន​កំពុងធ្វើដំណើរ​តាម​រថយន្ត​ទៅ​កាន់​ទីក្រុង​ហាណូយ ដែល​ជា​កន្លែង​នៃ​កិច្ចប្រជុំ​កំពូល​។​

​គាត់​ត្រូវបាន​គេ​ជឿជាក់ថា បាន​ធ្វើដំណើរ​មក​ជាមួយ​នឹង​ប្អូនស្រី​ឈ្មោះ Kim Yo-jong និង​អ្នកសម្របសម្រួល​ដ៏​សំខាន់​ម្នាក់​របស់លោក​។​

​រថភ្លើង​ដែល​បាញ់​មិន​ធ្លុះ​របស់​មេដឹកនាំ​រូបនោះ​បាន​ធ្វើដំណើរ​ពី​ទីក្រុង​ព្យុងយ៉ាង​មក​កាន់​វៀតណាម ដោយ​ប្រើ​ពេល​ច្រើនជាង ២​ថ្ងៃ និង​ធ្វើ​ដំណើរ​ចំងាយ​ប្រហែល ៤០០០​គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេស​ចិន​។​

​ក្រោយ​ពេល​ធ្វើដំណើរ​មក​ដល់​ស្ថាន​នី​យ៍ ​Dong Dang ប្រទេស​វៀតណាម លោក​ត្រូវ​ធ្វើដំណើរ​តាម​រថយន្ត ក្នុង​ចំងាយ​ប្រមាណ ១៧០​គីឡូម៉ែត្រ​បន្តទៀត ដើម្បី​ទៅ​កាន់​ទីក្រុង​ហាណូយ​។​

​វា​គឺជា​រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ​ដែរ ដែល​មេដឹកនាំ​វ័យក្មេង​រូបនេះ​បានជ្រើសរើស​ការធ្វើដំណើ​រ​តាម​រថភ្លើង ហើយ​នេះ​ជា​អ្វី​ដែល​តា​របស់លោក បាន​ធ្វើ​ផងដែរ នៅពេល​ធ្វើដំណើរ​ទៅកាន់​វៀតណាម និង​អ៊ឺរ៉ុប​ខាងកើត​។​

​ចំណែក​លោក ដូ​ណា​ល់ ត្រាំ​វិញ​គ្រោង​នឹង​ធ្វើដំណើរ​មក​ដល់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​អង្គារ​នេះ​។​ ​សម្រាប់​ជំនួប​កំពូល​វិញ លោក ត្រាំ​នឹង​ធ្វើ​ការពិភាក្សា​គ្នា​មួយ​ទល់នឹង​មួយ​ជាមួយនឹង គីម ជុង​អ៊ុន​នៅ​ថ្ងៃ​ពុធ​ស្អែក ពេល​ល្ងាច ព្រមទាំង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ផងដែរ​។ នេះ​បើ​តាម​ការ​បញ្ជក់​របស់​អ្នកនាំពាក្យ​សេត​វិមាន​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×