Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ប្រញាប់​ទៅ​ពេទ្យ​បន្ទាន់ បើ​អា​ការៈឈឺ​ក​របស់​អ្នក មាន​សញ្ញា​ព្រមាន​ទាំងនេះ​

spot_img

​មនុស្ស​ភាគច្រើន​គិតថា ការ​ឈឺបំពង់ក​គ្រាន់តែ​ជា​អា​ការៈធម្មតា និង​តិចតួច​ប៉ុណ្ណោះ ហើយ​យើង​អាច​ព្យាបាល​វា​បាន​ដោយ​ការ​លេបថ្នាំ គេង​ឲ្យ​ច្រើន ផឹកទឹក​ឲ្យ​ច្រើន​ជា​ដើម​។​

​ការ​ឈឺបំពង់ក គឺជា​បញ្ហា​សុខភាព​ទូទៅ​ជាពិសេស​ក្នុង​ចំណោម​កុមារ​។ ខណៈ​ដែល​ឈឺបំពង់ក​ភាគច្រើន គឺ​បណ្តាលមកពី​វីរុស​ផ្តាសាយ ឬ​គ្រុនផ្តាសាយ ឬ​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ផ្សេងទៀត វា​ក៏​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ផងដែរ​។​

​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន ប្រសិនបើ​កត្តា​ទាំង​នេះ​កើតឡើង​ចំពោះ​អ្នក ៖

១. ហើមក និង​អណ្តាត​

២. កន្ទួល​ស្បែក​

៣. គ្រុន​មិន​បាត់​

៤. រឹង​ក​

៥. ពិបាក​លេប​អាហារ​៕ សុភ័ក្ត្រ

​ប្រភព​៖ health

spot_img
×