Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ធំ​ដឹក​កុងតឺន័រ​បុក​ស្ពាន​ស្ទឹងមានជ័យ ទំនងជា មិន​ស្ដាប់​បទបញ្ជា​អភិបាល​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​ ៖ រថយន្ត​ធុន​យក្ស​ដឹក​កុងតឺន័រ និង​ថែម​ឥ​វ៉ាន់​យ៉ាង​សន្ធឹក​បន្ធាប់​ទៀត​នៅ​ពី​លើ បាន​ចូល​ក្រុង​ទាំង​ព្រឹក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ វេលា​ម៉ោង​ជាង​៧ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្តាល​ឱ្យមាន​ការកកស្ទះ និង​ធ្វើឱ្យ​បាក់ដៃ​ស្ពាន​ថែម​ទៀត​។​

​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ច​រាចរ​ណ៍ ជួយ​ពិនិត្យ និង​អនុវត្តន៍​ចំណាត់កា​រលោក​អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​។​

​ឱ​អស់លោក​អ្នកធំ មាន​លុយ មាន​អំណាច​អើយ គួរតែ​អាណិត​ប្រមុខ​រាជរដ្ឋាភិបាល​ផង លោក​ប្រឹងប្រែង​កសាង​ណាស់ ហេតុអ្វី​អស់លោក​អ្នក​មាន​លុយ គិតតែ​បំផ្លាញ​សម្បត្តិ​ជាតិ​អញ្ចឹង​(​ផ្លូវ ថ្នល់ ស្ពាន -​ល​-)

​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ រថយន្ត​ដ៏​ធំ​និង​ដ៏​វែង​មួយគ្រឿង បាន​ធ្វើដំណើរ​យ៉ាង​រលូន​រហូត​ឆ្លង​មកដល់​ចំណុ​ចលេ​ី​ស្ពាន​ស្ទឹងមានជ័យ ។​

​អ្វី​ជា​ការភ្ញាក់ផ្អើល​និង​ពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា នោះ គឺ រថយន្ត​ដ៏​វែង​និង​ដ៏​ខ្ពស់​នេះ បាន​ប៉ះ​នឹង​ក្បាលស្ពាន​ស្ទឹងមានជ័យ ធ្វើដំណើរ​លែងរួច ដែល​កំពុង​បង្ក​ការកកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង ។​

​អ្នក​តែងតែ​ធ្វើដំណើរ​ផ្លូវ​នេះ រិះគន់​អាជ្ញាធរ​ខណ្ឌ​មានជ័យ និង​អភិបាល​រាជធានី​ភ្នំពេញ ថា បើ​ខាង​ចាប់​ម៉ូតូ​អត់​មួក ភ្លេច​បិទ​ភ្លើង​ស៊ីញ៉ូ និង ជិះ​បញ្ច្រាស​ឆ្លងផ្លូវ​បន្តិចបន្តួច មិន​ដែល​លេីក​លែងឡើយ ។ ប៉ុន្តែ​ពេល​រថយន្ត​ដ៏​ធំ​ឆ្លងកាត់​បែបនេះ​វិញ “​ភ្នែក​ស្រវាំង​មើល​លែង​ឃើ​ញ​”​។​

​បន្ទាប់​ពី​មាន​ករណី​រថយន្ត​ធំ​ចូល​ក្រុង​ហើយ​មាន​បង្ក​គ្រោះថ្នាក់​នៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នេះ មហាជន​បាន​លើកឡើង​ថា​ប្រហែល​​​ជា​ប៉ូលីស​ឬ​សមត្ថកិច្ច ជំនាញ​នៅ​តាម​មាត់ច្រក​រាជធានី​ភ្នំពេញ ពិសេស​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​នានា គោលដៅ​ទាំងនោះ​ចេះ​ចាប់ដៃ​ជាមួយ​អ្នក​បញ្ជា​ឡានធំ​នេះហើយ​មើល​ទៅ​បាន​ចូល​យ៉ាង​រលូន​បែបនេះ ។ អាជ្ញាធរ ក្រុងភ្នំពេញ​បាន​ដាក់បទបញ្ជា​យ៉ាង​ដាច់​ខាត មិនឲ្យ​រថយន្ត​ធំ​ចូល​ក្រុង​ខុស​ម៉ោង​កំណត់​នោះ​ទេ​សូមបញ្ជាក់​ថា​រថយន្ត​ធំ​ត្រូវបាន​អាជ្ញាធរ​រាជធានី​អនុញ្ញាតឲ្យ​ចូល​ក្រុងតែ​ក្នុង​ពេល​យប់​ស្ងាត់​តែ​ប៉ុណ្ណោះ ចំណែកឯ​ពេល​ថ្ងៃ មិន​អនុញ្ញាតឲ្យ​ចូល​ក្រុង​ឡើយ​។ ករណី​រថយន្ត​ធំ​ចូល​ក្រុង​នេះ នៅតែ​មាន​ការ​លើក​ឡើង​ថា ក្រុមហ៊ុន​ទំនង​ជា​ង​មិន​គោរព​តាម​បទបញ្ជា​របស់​អាជ​អាជ​ធរ​ក្រុងភ្នំពេញ​ឬ​យ៉ាងណា បាន​ជា​រថយន្ត​ធំ​ចេញ​ទៅ​ចូល​ក្នុង​ក្រុង​តាម​អំពើ​ចិត្តបាន​យ៉ាង​ដូច្នេះ​៕ ដោយ ​៖ ​កូឡាប​

spot_img
×