Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រើសរើស​ភូមិ ឃុំ អាទិភាព សម្រាប់​រៀបចំ​ផែនការ បោសសម្អាត​ចម្ការមីន និង​ចម្ការ​គ្រាប់បែក​ចង្កោម​

spot_img

​​ភ្នំពេញ​៖ អាជ្ញាធរ​មីន បើក​កិច្ចប្រជុំ​ជ្រើសរើស​ភូមិ ឃុំ អាទិភាព​សម្រាប់​រៀបចំ​ផែនការ បោសសម្អាត​ចម្ការមីន និង​ចម្ការ​គ្រាប់បែក​ចង្កោម បី​ឆ្នាំ​រំកិល ២០២០-២០២២ ដោយ​មាន​ការចូលរួម ពី​តំណាង​កងយោធពល​ខេមរភូមិន្ទ ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ និង​អន្តរជាតិ និង​អង្គភាព​ផែនការ​សកម្មភាព​មីន ២៥ រាជធានី​-​ខេត្ត កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ពិភាក្សា លើ​ការកំណត់​លក្ខណៈ​វិនិច្ឆ័យ ដើម្បី​ជ្រើសរើស​ភូមិ ឃុំ អាទិភាព​សម្រាប់​ធ្វើការ​ជ្រើសរើស​ចម្ការមីន និង​ចម្ការ​គ្រាប់បែក​ចង្កោម ដើម្បី​ធានា​ធនធាន ការ​បោសសម្អាត​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ឈាន​ទៅ​សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ សកម្មភាព​មីន​២០១៨-២០២៥​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​មានប្រសាសន៍ ថ្លែង​នូវ​អំណរគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ និង​អាជ្ញាធរ​ដែនដី ដែល​បាន​ចូលរួម​ទិវា​ជាតិ​យល់ដឹង​ពី​មីន នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​៕ ដោយ​៖​កូឡាប​

 

spot_img
×