Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកកម្ពស់​សុខុមាលភាព ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​

spot_img

​ប្រទេស​កូរ៉េខាងត្បូង ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​បំពេញ​ការងារ​ដោយ​កម្លាំង​សូម​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​ដ៏​មាន​តម្លៃ​របស់​បងប្អូន​។​

​លោក ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​ថ្លែងថា​ ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព ឆ្លើយតប​នឹង​សំណូមពរ ក៏ដូចជា​ការចូលរួម​ចំណែក​ការពារ​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេងៗ​ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ដ៏​មាន​តម្លៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង នៅ​ថៃ្ងអាទិត្យ ទី​១៧ ខែ ធ្នូ ឆ្នាំ​២០១៧ នេះ​ស្ថាន​ឯកអគ្គរាជទូត បាន​សហការ​ជាមួយ​មូលនិធិ​គាំពារ​សុខភាព​កូរ៉េ​-​អន្ដរជាតិ​(KOFIH) និង​សហគមន៍​ខ្មែរ​ទីក្រុង​ក្វាង​ជូ​តូច រៀបចំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​មូលនិធិ​ចុះ​ពិនិត្យ​ព្យាបាល សុខភាព​ទូទៅ ពិនិត្យ​បេះដូង ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ និង​ថត​X-Ray ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ១២៥​នាក់ នៅ​មជ្ឈមណ្ឌល​ស្នាក់អាស្រ័យ​ពលករ​បរទេស​ទីក្រុង​ក្វាង​ជូ​តូច​។​

​លោក​ទូត​បាន​បន្តថា នេះ​ជា​លើក​ទី​៧​ហើយ​ដែល​ក្រុមការងារ​ស្ថានទូត​បាន​សម្របសម្រួល និង​បង្ករ​លក្ខណៈ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​មូលនិធិ​ដើម្បី​ចុះ​ពិនិត្យ ព្យ​បាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ បន្ទាប់ពី​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយនឹង​មូលនិធិ​គាំពារ​សុខភាព​កូរ៉េ​-​អន្ដរជាតិ​។ ទន្ទឹម​នេះ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បន្ថែមទៀត​ស្ថានទូត​បាន​នឹង​កំពុង​ស្វែងរក​កិច្ចសហការ​ជាមួយ​នឹង​បណ្ដា​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​បន្ថែមទៀត ដើម្បី​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ទាន់​ពេលវេលា​។​

​ស្ថានទូត​សូម​បន្ដ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ជាពិសេស​ពលករ​ដែល​បាន​នឹង​កំពុង​បំពេញ​ការងារ​ដោយ​កម្លាំង​សូម​បន្ដ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​ដ៏​មាន​តម្លៃ​របស់​បងប្អូន​នឹង​ចូលរួម​ផ្សព្វផ្សាយ​ដល់​មិត្តភ័ក្ដ​បងប្អូន​ដើម្បី​ជៀសវាង​កុំឲ្យ​មាន​ហានិភ័យ​ប៉ះពាល់​ដល់​អាយុជីវិត​ដ៏​មាន​តម្លៃ​របស់​បងប្អូន​៕ ដោយ ៖ កូឡាប​

spot_img
×