Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែល​មានតែ​ប្រទេស​អ៊ីតាលី​ទេ ដែល​ទូន្មាន​ឲ្យ​គ្រូបង្រៀន សិក្សា​បន្ថែម​ពី​…​អាគម​ដេញ​ខ្មោច​បិសាច​នោះ​!

spot_img

​យ៉ាង​តិច​មាន​គ្រូ ប្រមាណ ២០០​នាក់ នៅ​សាលា​រដ្ឋ​របស់​អ៊ីតាលី បាន​ត្រៀម​ចូល​សិក្សា​វគ្គ​ពិសេស ។ នៅ​វគ្គ​នោះ​គេ​នឹង​បង្រៀន​ពី​របៀប​បណ្តេញ​ខ្មោច​ព្រាយ​ចេញ​ពី​សិស្ស ពេល​ដែល​ត្រូវ​ពួកវា​…​ចូល​សណ្ឋិត ។​

​តាម​ស្ថានីយ៍​ទូរទស្សន៍ Sputnik វគ្គ​សិក្សា​ដែល​មាន​ថេរៈវេលា ៤០​ម៉ោង ត្រូវបាន​បង្រៀន​ដោយ​គ្រូៗ​មក​ពី​សកល​វិទ្យាល័យ​ព្រះ​ចៅ​អធិរាជ Regina Aspotolorum ដែលមាន​ទំនាក់ទំនង​ជាមួយ​ព្រះវិហារ​វ៉ា​ទី​កង់ (Vatican) ជា​អ្នក​បង្ហាត់ បង្រៀន ។​

​គោល​គំនិត​ពី​វគ្គ​សិក្សា​ពិសេស​មាន​បង់ថ្លៃ (៤៥០ ដុល្លារ​) នេះ​ផ្តើមចេញ​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​អ៊ីតាលី Marco Buscetti ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​បណ្តា​គ្រូ​គង្វាល​គ្រិស្តសាសនា​គាំទ្រ ។​

​ប្រតិកម្ម​នឹង​ទង្វើ​បែប​នេះ​របស់​រដ្ឋាភិបាល​ក្រុមប្រឆាំង​បានប្រកាសថា ៖ “​ប្រទេស​នេះ មាន​កិច្ចការ​ច្រើន​ត្រូវ​ដោះស្រាយ​ជា​ជាង​បញ្ហា​លងបន្លាច​របស់​ពួក​ព្រាយ​សា​តាំង (Satan) ។ ពួកគេ​បន្ត​ថា​នេះ​ជា​សញ្ញា​នៃ​ការ​រុញច្រាន​សង្គម​ឲ្យ​វិលត្រឡប់​ទៅ​យុគ្គសម័យ​កណ្តាល​” ។​

​សមាជិក​សភា​ក្នុង​ក្រុម​ប្រឆាំង ស្តីបន្ទោស​រដ្ឋាភិបាល ។​

​អតីត​ប្រធាន​សភា Laura Boldrimi ពោលថា ៖ “​សាលារៀន​មិន​សុវត្ថិភាព​បន្ទប់​សិក្សា​មិន​ឆ្លើយតប​សំណូមពរ រីឯ​គ្រូ​បង្រៀន​មិន​មាន​បៀវត្សរ៍​គ្រប់គ្រាន់​…​។ ចុះ​ក្រសួង​អប់រំ​ធ្វើ​ស្អី​ទៅ​? ឃោសនា​រឿង​បណ្តេញ​ខ្មោច​ព្រាយ​ឬ​!?” ។​

​ប្រិយមិត្ត​អ្នកអាន​យល់​យ៉ាងណាដែរ​!?

​ចន្ទ្រា​

spot_img
×