Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រី​ប្រចាំ​គោលដៅ និង​មន្ដ្រី​ទទួលខុសត្រូវ ក្នុង​ខណ្ឌ​មានជ័យ មិន​គោរព​អនុវត្តន៍​បទបញ្ជា ទើប​មាន​រថយន្ត​ធុន​ធំ​ចូល​ក្រុង​បាន​ដោយ​រលូន​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​មាន​រថយន្ត​ធុន​យក្ស​ដឹក​កុងតឺន័រ និង​ថែម​ឥ​វ៉ាន់​យ៉ាង​សន្ធឹក​បន្ធាប់​ទៀត​នៅ​ពី​លើ បាន​ចូល​ក្រុង​ទាំង​ព្រឹក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ វេលា​ម៉ោង​ជាង​៧ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្តាល​ឱ្យមាន​ការកកស្ទះ និង​ធ្វើឱ្យ​បាក់ដៃ​ស្ពាន​ថែម​ទៀត​នោះ គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ភ​.​ព​៧ បានបញ្ជាក់​ថា មក​ពី​មន្ដ្រី​ប្រចាំ​គោលដៅ និង​មន្ដ្រី​ទទួលខុសត្រូវ ក្នុង​ខណ្ឌ​មានជ័យ មិន​គោរព​អនុវត្តន៍​បទបញ្ជា​របស់​អភិបាល​រាជធា​នី​ភ្នំពេញ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដូច្នេះ គួរ​មាន​វិធានការ​យ៉ាងណា​ចំពោះ​មន្ត្រី​ទាំងនោះ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ភ​.​ព​៧ CPP-PhnomPenh បាន​ផ្សាយ​ថា “​សូម​អធ្យាស្រ័យ​ដែរ បងៗ​អ្នកសារព័ត៌មាន មិនមែន​បទបញ្ជា ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម​ស្នងការ​នគ​របាល​រាជធានី​ភ្នំពេញ សាប​ដូច​ទឹកទន្លេ​នោះទេ​។ ជាក់ស្ដែង​សូម​សាធារណ​មតិ ក៏ដូចជា​សារព័ត៌មាន​ទាំងអស់​ជ្រាបថា បញ្ហា​នេះ គឺ​មកពី​អាជ្ញាធរ​ក្រោម​ឱវាទ សាលា​រាជធានី​ភ្នំពេញ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​គោរព​អនុវត្តន៍ នូវ​បទបញ្ជា ចឹង​អ្នកទ​ទួលខុសត្រូវពិ​ត​ប្រាកដ គឺ​មន្ដ្រី​ប្រចាំ​គោលដៅ និង​មន្ដ្រី​ទទួលខុសត្រូវ ក្នុង​ខណ្ឌ​មានជ័យ​។​

​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ភ​.​ព​៧ បាន​បន្ថែមថា “​សូម​ឯកឧត្តម​អភិបាល​រាជធានី និង​ឯកឧត្ដម​ស្នងការ​នគ​របាល​រាជធានី​ភ្នំពេញ គួរ​មាន​វិធានការ​យ៉ាងណា ចំពោះ​មន្ដ្រី​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មិន​គោរព​អនុវត្តន៍​បទបញ្ជា នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​រថយន្ត​ប្រភេទ​ទាំង​នេះ ចូល​រាជធានី​ភ្នំពេញ​បាន​យ៉ាងដូច​ច្នេះ​”​។​

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា “នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីរថយន្តធំមួយគ្រឿង បានបើកបរខុសម៉ោង​ កំណត់នៅចំណុចស្ទឹងមានជ័យ ដែលនៅពេលនេះអាជ្ញាធរមាន សមត្ថកិច្ចបានចាត់វិធានការឃាត់ ទាំងអ្នកបើកបរ និងរថយន្តបញ្ជូនទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ សូមអ្នកបើកបររថយន្តធុនធំទាំងអស់ គោរពនូវម៉ោងពេលដែល បានកំណត់ ក្នុងការធ្វើចរាចរណ៍ នៅតាមដងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ”។

​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ រថយន្ត​ដ៏​ធំ​និង​ដ៏​វែង​មួយគ្រឿង បាន​ធ្វើដំណើរ​យ៉ាង​រលូន​រហូត​ឆ្លង​មកដល់​ចំណុច​លើ​ស្ពាន​ស្ទឹងមានជ័យ ហើយ​នៅ​លើ​ក្បាល​រថយន្ត​នោះ មាន​បិទ​អក្សរ “HC”​។​

​អ្វី​ជា​ការភ្ញាក់ផ្អើល​និង​ពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំងក្លា នោះ គឺ រថយន្ត​ដ៏​វែង​និង​ដ៏​ខ្ពស់​នេះ បាន​ប៉ះ​នឹង​ក្បាលស្ពាន​ស្ទឹងមានជ័យ ធ្វើដំណើរ​លែងរួច ដែល​កំពុង​បង្ក​ការកកស្ទះ​ចរាច​រណ៍​យ៉ាងខ្លាំង ។​

​អ្នក​តែងតែ​ធ្វើដំណើរ​ផ្លូវ​នេះ រិះគន់​អាជ្ញាធរ​ខណ្ឌ​មានជ័យ និង​អភិបាល​រាជធានី​ភ្នំពេញ ថា បើ​ខាង​ចាប់​ម៉ូតូ​អត់​មួក ភ្លេច​បិទ​ភ្លើង​ស៊ីញ៉ូ និង ជិះ​បញ្ច្រាស​ឆ្លងផ្លូវ​បន្តិចបន្តួច មិន​ដែល​លើកលែងឡេី​យ ។ ប៉ុន្តែ​ពេល​រថយន្ត​ដ៏​ធំ​ឆ្លងកាត់​បែបនេះ​វិញ “​ភ្នែក​ស្រវាំង​មើល​លែង​ឃើញ​”​។​

​បន្ទាប់​ពី​មាន​ករណី​រថយន្ត​ធំ ចូល​ក្រុង​ហើយ​មាន​បង្ក​គ្រោះថ្នាក់ នៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នេះ មហាជន​បាន​លើកឡើង​ថា ប្រហែល​ជា​ប៉ូលីស ឬ​សមត្ថកិច្ច ជំនាញ​នៅ​តាម​មាត់ច្រក​រាជធានី​ភ្នំពេញ ពិសេស​នៅតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​នានា គោលដៅ​ទាំងនោះ ចេះ​ចាប់ដៃ​ជាមួយ​អ្នក​បញ្ជា​ឡានធំ​នេះហើយ​មើលទៅ បាន​ចូល​យ៉ាង​រលូន​បែបនេះ ។ អាជ្ញាធរ ក្រុងភ្នំពេញ បាន​ដាក់​បទបញ្ជា​យ៉ាង​ដាច់ខាត មិនឲ្យ​រថយន្ត​ធំ ចូល​ក្រុង​ខុស​ម៉ោង​កំណត់​នោះ​ទេ​។ សូមបញ្ជាក់​ថា រថយន្ត​ធំ​ត្រូវបាន​អាជ្ញាធរ​រាជធានី អនុញ្ញាតឲ្យ​ចូលក្រុង តែ​ក្នុង​ពេល​យប់​ស្ងាត់​តែ​ប៉ុណ្ណោះ ចំណែកឯ​ពេល​ថ្ងៃ មិន​អនុញ្ញាតឲ្យ​ចូល​ក្រុង​ឡើយ​។ ករណី​រថយន្ត​ធំ​ចូល​ក្រុង​នេះ នៅតែ​មាន​ការលើកឡើង​ថា ក្រុមហ៊ុន​ទំនង ជាង​មិន​គោរព​តាម​បទបញ្ជា របស់​អា​ជធរ​ក្រុងភ្នំពេញ ឬ​យ៉ាងណា បាន​ជា​រថយន្ត​ធំ ចេញ​ទៅ​ចូល​ក្នុង​ក្រុង តាម​អំពើ​ចិត្តបាន​យ៉ាង​ដូច្នេះ ​៕ ដោយ​ ៖​ កូឡាប​

spot_img
×