Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាកត្តញូ​ខ្លាំងណាស់​! ក្មេងប្រុស​​​អាយុ ៩ ឆ្នាំ ដើរ​រើស​អេតចាយ​តាំងពី​ក្បាលល្ងាច​រហូតទល់​ភ្លឺ ដើម្បី​រកលុយ​ទិញ​ថ្នាំពេទ្យ​ឲ្យ​ម្តាយ​…

spot_img

​​ជាការ​ពិតណាស់ ក្មេង​អាយុ​ក្រោម ១០ ឆ្នាំ គឺជា​វ័យ​មួយ​គួរ​ទទួលបាន​នូវ​ជីវិត​ដ៏​រីករាយ នៅក្នុង​គ្រួសារ និង​បាន​ទៅ​រៀនសូត្រ​ដូច​ក្មេងៗ​ដទៃទៀត​ផងដែរ ។ ទោះយ៉ាងណា ពិត​អភព្វ​ណាស់ សំរាប់​ក្មេងប្រុស​អាយុ ៩ ឆ្នាំ​ម្នាក់នេះ ដែល​ឪពុក​ស្លាប់ចោល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវ​រ៉ាប់រង​គ្រួសារ ដោយ​ដើរ​រើស​អេតចាយ ស្ទើរ​ពេញៗ​មួយ​យប់ ដើម្បី​រកលុយ​ទិញ​ថ្នាំពេទ្យ ព្យាបាល​ម្តាយ​របស់គេ​កំពុងមាន​ជំងឺ ។​

​យោងតាម​គេហទំព័រ​ព័ត៌មាន​វៀតណាម បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ក្មេងប្រុស​ដ៏​ក​ត្ត​ញូ​រូបនេះ បានចាប់ផ្តើម​ចេញ​ដើរ​រើស​សំបក​កំប៉ុង និង​ដប ចាប់តាំងពី​ថ្ងៃ​រហូតដល់​ម៉ោង ៣ ទាបភ្លឺ ទើប​ឈប់សម្រាក ។

​ប្រភពព័ត៌មាន​បន្តថា ក្មេងប្រុស​នេះ​ត្រូវ​ចំណាយពេល ៤ ម៉ោង ក្នុងការ​ជិះ​កង់​ទៅ​រើស​អើត​នៅក្នុង​ទីក្រុង Sai Gon និង​វិល​មក​ផ្ទះ​វិញ ។​

​ក្មេងប្រុស​ក្រីក្រ​រូបនេះ បាន​និយាយថា រូបគេ​បាន​ចូលរៀន​ថ្នាក់​ក្រៅ​ម៉ោង​មួយ ដែលមាន​ឈ្មោះថា “happy class” ចាប់ពី​ម៉ោង ៣ ទៅ ៤ កន្លះ​ល្ងាច ហើយ​បន្ទាប់ពីនោះ ជា​ពេលវេលា​ត្រូវ​ចេញ​រកលុយ​ហើយ ។​

​បើទោះបី ការងារ​ខាងក្រៅ នៅពេល​យប់ គឺជា​ការងារ​ដ៏​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ ព្រោះ​ជា​វេលា​ដ៏​ស្ងាត់ជ្រងំ មនុស្ស​មិន​អ៊ូរ​អរ​ដូច​ពេល​ថ្ងៃ​ក្តី តែ​ក្មេងប្រុស​រូបនេះ​ហាក់​គ្មាន​ការភ័យខ្លាច​អ្វី ក្រៅពី​ខ្លាច​គ្មាន​លុយ​ទិញ​ថ្នាំពេទ្យ​ឲ្យ​ម្តាយ​ឡើយ ៕​ រក្សា

spot_img
×