Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ កន្លងមក​បាន​សហកា​រ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួនបានល្អប្រសើរ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​បាន​ធ្វើ​ការថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង ខេត្ត​ស្វាយរៀង​ទាំងអស់ កន្លងមក​បាន​សហកា​រ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន រួមចំណែក​ធ្វើឲ្យ​ខេត្ត រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ការផ្ដល់សេវា​សាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ផ្ដល់​ជា​ប្រយោជន៍​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិសដៅ​ការងារ​ខែ​មីនា ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត ស្វាយរៀង​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ស្វាយរៀង លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ។​

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ មួយចំនួន​ដូច​ខាងក្រោម ៖

​ទី​១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​ល្អ​ប្រសើរ ។​

​ទី​២.​មន្ទីរ​-​អង្គភាព កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​ផ្សព្វផ្សាយ​ដល់ ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​លក្ខណៈ​ក្នុង​ការថែរក្សា​ទឹក​ទុក​ស្របតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​អាកាសធាតុ​នឹង​ចាប់ផ្តើម​ឡើង​កម្តៅ​ក្នុង​រដូវប្រាំង​នេះ​។

​ទី​៣.​មន្ទីរ​-​អង្គភាព កម្លាំង​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​តឹងរ៉ឹង​បំផុត។​

​ទី​៤.​រដ្ឋបាល​ក្រុង​-​ស្រុក​ត្រូវ​សហការ​អនុវត្ត​ការងារ​ចុះ​ជំរឿន​ប្រជាជន​អោយបាន​សម្រេច តាម​ការគ្រោងទុក​។​

​ទី​៥.​រដ្ឋបាល​ក្រុង​-​ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ត្រៀម​លក្ខណៈ រៀបចំ​វិធានការ​ពង្រឹង​ការគ្រប់គ្រង និង​ថែរក្សា​ការពារ​ដី​រដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×