Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធាន​រដ្ឋ​វៀតណាម ស្នើ​សុំ​រដ្ឋសភា​កម្ពុជា​បង្កើន​កិច្ចសហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ឲ្យ​រឹងមាំ​បន្ថែមទៀត​

spot_img

​ភ្នំពេញ​ ៖ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្សកុំម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ ។​

​លោក ង្វៀន ភូ​ជុង បាន​ជម្រាប​សម្តេច​ប្រធាន​រដ្ឋសភា​ថា ដំណើរ​ទស្សនកិច្ច​របស់ លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោល​បំណង​រឹតចំណង​មិត្ត ភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ថែម​ទៀត ពិសេស​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​។​

​លោក​ប្រមុខរដ្ឋ​វៀតណាម បាន​កោតសរសើរ​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​រដ្ឋ​សភា​កម្ពុជា និង​វៀតណាម ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ តាមរយៈ​វេទិកា​អន្តរ​សភា​នានា ដែល​មាន​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា​អាយ​ប៉ា​ជា​ដើម​នោះ កម្ពុជា​-​វៀតណាម បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​បាន​គូសបញ្ជាក់ថា សភាពការណ៍​​​ពិភពលោក និង​តំបន់​មានការ​ប្រែប្រួល​ផ្លាស់ប្តូរ​ជានិច្ច ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន ដែល​ទាមទារ​ឲ្យ​ប្រទេស​នី​មួយៗ​ខិតខំ​តស៊ូ ដើម្បី​ជោគជ័យ​ប្រទេស​នីមួយៗ​។​

​លោក ង្វៀន ភូ​ជុង បាន​លើកឡើង​ថា ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា និង​វៀតណាម បាន​ឆ្លងកាត់​ការសាកល្បង​ដ៏​លំបាក​ជា​ច្រើន​ដំណាក់កាល ទំរាំ​បាន​ជោគជ័យ​ដូច​ពេលបច្ចុប្បន្ន​។ ចំណង​សាមគ្គីភាព​នេះ​ត្រូវ​ពង្រឹង​ពង្រីក​ទៅ​មុខ​បន្ថែមទៀត ជាពិសេស​កិច្ច​សហ​ប្រ តិបត្តិ​ការរ​ដ្ឋ​សភាប្រ​ទេ​សទាំង​ពីរ ពីព្រោះ​រដ្ឋសភា​មាន​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​គោលដៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រទេស​វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ឱកាស​នេះ​។ សម្តេច​បាន​គូសបញ្ជាក់ថា វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ង្វៀន ភូ​ជុង មិន​ត្រឹមតែ​បាន​ផ្តល់​នូវ​កិត្តិយស​ដ៏​ធំធេង​ដល់​រដ្ឋសភា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់ ក្នុង​ការជំរុញ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម កាន់តែ​រឹងមាំ​ទ្វេ​ដង​ថែមទៀត​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ប្រទេស​វៀតណាម​ដែល​បាន​រំដោះ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​តាំងពីដើម​មក និង​បាន​ផ្តល់​ជំនួយ​សាងសង់​អគារ​រដ្ឋបាល​ដល់​រដ្ឋ​សភា​កម្ពុជា​។ សម្តេច​បាន​លើកឡើង​ថា បច្ចុប្បន្ន​ប្រទេស​វៀតណាម កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ទាំង​ក្នុង​តំបន់ និង​សកល លោក ហើយ​កិត្យានុភាព​របស់​មិត្ត​វៀតណាម កាន់តែ​លេចធ្លោ​លើ​ឆាក​អន្តរជាតិ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អបអរសាទរ​ចំពោះ​ប្រទេស​វៀតណាម ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង គឺ លោក ដូ ណាល់​ត្រាំ និង លោក គីម ជុង​អ៊ុន នៅក្នុង​ខែ​កុម្ភៈ​នេះ ដែល​ជា​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់ ដើម្បី​សន្តិភាព ស្ថិរភាព ក្នុង​តំបន់ និង​សកលលោក​នោះ​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×