Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួបពិភាក្សា​ការងារ រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា​និង ប្រមុខរដ្ឋ​វៀតណាម ឯកសារ​ចំនួន​៥ ត្រូវបាន​ចុះហត្ថលេខា​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀន ហ្វ៊ូ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ នៃ​គណៈកម្មាធិកា​រ​មជ្ឈឹម​បក្សកុំម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៥​។​

​ឯកសា​រទាំង​៥ ដែល​ត្រូវបាន​ចុះហត្ថលេខា ក្រោម​វត្តមាន​របស់​មេដឹកនាំ​កំពូល​ទាំង​២​រួមមាន​៖ ទី​១៖ ពិធីសារ​ស្តីពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​វៀតណាម ស្តីពី​ការដឹកជញ្ជូន​ផ្លូវគោក ទី​២៖ សេចក្ដី​បន្ថែម​ស្តីពី​ការកែប្រែ​មាត្រា​៦ និង​មាត្រា​១៧ នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​វៀតណាម ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក​។ ពិធីសារ​ទាំងពីរ​ចុះហត្ថលេខា​ដោយ​លោក ង្វៀន វ៉ាន់​ថេរ (Nguyen Van The) រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​វៀតណាម និង​លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា ទី​៣៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​២៥​លាន​ដុល្លា​អាមេរិក សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា​។ ចុះហត្ថលេខា​ដ​យ​លោក ឌី​ញ គៀន​យ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម និង​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​កម្ពុជា ទី​៤៖ កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម ស្តី​ពី​ការអនុគ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ ២០១៩-២០២០​។ ចុះហត្ថលេខា​ដោយ​លោក Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម និង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ទី​៥៖ អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិកា​រទេស​ច​រណ៍ សម្រាប់​ឆ្នាំ​២០១៩-២០២១ រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​។ ចុះហត្ថលេខា​ដោយ លោក Duong Tri Thanh ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​

​ក្នុងជំនួប​នោះ​លោក Nguyen Phu Trong បាន​ជំរាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា នេះ​ជា​លើក​ទី​១ ហើយ​ដែល លោក បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា ក្នុងឋានៈ​ជា​អគ្គលេខាធិការ​មជ្ឈឹមបក្ស និង​ជា​ប្រមុខរដ្ឋ​វៀតណាម ហើយ​ដំណើរ​ទស្សនកិច្ច​នេះ ស្របពេល​ជាមួយនឹង​ឆ្នាំ​ថ្មី​កន្លងផុតទៅ ជាមួយនឹង​ខួប​ទី​៤០​ឆ្នាំ នៃ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត របស់​ប្រទេស​កម្ពុជា ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គឺ លោក​មាន​បំណង​ពង្រីក ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដែល​មាន​ស្រាប់​ហើយ​​ក៏​ដើម្បី​ពិនិត្យមើល​ឡើងវិញ នូវ​រាល់​អ្វី​ដែល​បាន​ព្រមព្រៀង​កន្លង​ផងដែរ ឈរ​លើ​មូលដ្ឋាន​នេះ គឺ​ដើម្បី​ពង្រីក​ទិសដៅ សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​។​

​លោក​ក៏​បាន​មានប្រសាសន៍​ផង​ដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ លោក បាន​សង្កេតឃើញថា ព្រះរាជាណាចក្រ​កម្ពុជា គឺ​ទទួលបាន​ជោគជ័យ លើ​វិស័យ​ជាច្រើន​រួមមាន ការអភិវឌ្ឍន៍​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់ សេដ្ឋកិច្ច​កម្ពុជា គឺ​មាន​កំណើន​កើនឡើង​ជា​ង​៧​ភាគរយ ហើយ​ស្ថានភាព​នៅ​កម្ពុជា គឺ​មាន​ស្ថិរភាព និង​ទំនាក់ទំនង​ការទូត​កម្ពុជា ក៏​មាន​ជាមួយ​បណ្តា​ប្រទេស​នានា ជា​លំដាប់​ផងដែរ​។ លោក ក៏​សូម​សម្ដែង នូវ​ការអបអរសាទរ ចំពោះ​ជោគជ័យ ដែល​កម្ពុជា​ទទួលបាន លើ​គ្រប់​វិស័យ​កន្លងមកនេះ លោក ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា លោក​បាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា និង​ជួប​សម្ដេច​សង្ឃ ហើយ​លោក​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​ត្រូវបាន​ទទួល​បដិសណ្ឋារកិច្ច ដោយ​កក់ក្តៅ​ជា​ទីបំផុត​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​បាន​ឯកភាព ទៅលើ​អ្វី​ដែល​លោក Nguyen Phu Trong បានលើកឡើង ហើយ​សម្តេច បាន​មានប្រសាសន៍ថា កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ រហូតមកដល់​ពេលនេះ គឺ​មិន​អាច​កាត់ផ្ដាច់​បាន ពី​កងទ័ព​ប្រជាជន និង​រដ្ឋាភិបាល​វៀតណាម​ឡើយ ហើយ​សម្ដេច ក៏​បាន​ឯកភាព​ផងដែរ​ថា ឈរ​លើ​មូលដ្ឋាន លើ​ទំនាក់ទំនង នៃ​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក គឺ​ធ្វើ​យ៉ាងណា​ជំរុញ ឲ្យ​ទំនាក់ទំនង​នេះ កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​ហើយ​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​សម្ដែង​នូវ​ការអបអរសាទរ ចំពោះ​វៀតណាម ដែល​បាននិងកំពុង​ទទួល​ការស្វាគមន៍ នូវ​ជំនួប​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ដែល​នឹង​ប្រព្រឹត្ត ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​៕ ដោយ ​៖​ កូឡាប​

spot_img
×