Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នក​បើក​រ​ថ​យន្ត​ដឹ​ក​ក​ម្ម​ក​រ​នៅ​តំ​បន់​សេ​ដ្ឋ​កិ​ច្ច​ពិ​សេស​មេន​​ហាត​​ធេន​ ព្រម​​បង់​ប្រាក់ ១០​​ដុល្លារ​ ឱ្យ​​ទៅ​​ខាង​​តំ​បន់​​សេដ្ឋ​កិច្ច​​ពិ​​សេ​ស​មេ​​នហាត​​ធេន​​ក្នុង​​មួយ​​ឆ្នាំ​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ក្រុម​អ្នកបើករថយន្ត​ដឹក​កម្មករ​ជាង​៣០០​នាក់ បាន​ផ្ទុះ​ការតវ៉ា​ពាក់ព័ន្ធ​ទៅ​នឹង​ខាង​តំបន់​សេដ្ឋកិច្ច​ពិសេសមេ​នហា​ធេន​ក្រុង​បាវិត ដែល​បាន​ទាមទារ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​កម្មករ បង់​លុយ​ទៅ​ឲ្យ​ខាង​តំបន់​ក្នុង​១​ឆ្នាំ រថយន្ត​មួយ​គ្រឿង​ចំនួន​១០​ដុល្លារ តែ​ក្រុម​រថយន្ត​ដឹក​កម្មករ​មិន​ព្រម​បង់ ដោយ​សំអាង​ថា គ្មាន​តំបន់​ណា​គេ​តម្រូវឲ្យ​បង់​ដូច្នេះ​ទេ​។​

​ក្រុម​ម្ចាស់​រថយន្ត​ដឹក​កម្មករ បានឲ្យដឹង​ថាៈ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​មេហា​ធេន​នេះ មាន​រថយន្ត​ដឹក​កម្មករ​ចំនួន​៣៤៥​គ្រឿង ដែល​បាន​ដឹក​កម្មករ​ជា​រៀងរាលថ្ងៃ ហើយ​នៅ​ព្រឹក​នេះ​ដែរ ខាង​តំបន់​បាន​ហៅ​ពួកគាត់ ឲ្យ​ប្រជុំ​ពិភាក្សាគ្នា​រឿង​បង់លុយ ឲ្យ​ខាង​តំបន់​ចំនួន​១០​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​ចំពោះ​រថយន្ត​មួយ​គ្រឿង តែ​ក្រុម​រថយន្ត​ដឹក​កម្មករ មិន​ព្រម​ទើប​នា​ពេល​កន្លងមក​បាន​នាំ​គ្នា​ផ្ទុះ​ការតវ៉ា​តែ​ម្តង​ទៅ​។​

​ក្រុម​អ្នកបើករថយន្ត​ដឹក​កម្មករ បាន​បន្តទៀតថា រាល់​រថយន្ត​ដឹក​កម្មករ​ណា មិន​ព្រម​បង់លុយ​ឲ្យ​ខាង​តំបន់ គឺ​គេ​មិន​ឲ្យ​បើក​ចូល​ក្នុង​តំបន់​នោះ​ទេ ដូច្នេះ​មានតែ​ឲ្យ​កម្មករ​ចុះ​នៅ​លើ​ថ្នល់ជាតិ ហើយ​ដើរចូល​ទៅក្នុង​រោងចក្រ​តែម្តង​។ នេះ​ជា​ជម្រើស​ចុងក្រោយ​ហើយ ដែល​ខាង​តំបន់​នៅ​តែ​យក​លុយ​ទៀត​នោះ​។​

​ក្រុម​អ្នកបើករថយន្ត​ដឹក​កម្មករ​អះអាង​ថា តាម​បណ្តា​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋ​ពិសេស មេ​ហា​ធេន​នេះ ខាង​រោងចក្រ​គេ​បង់​លុយ​អស់ហើយ ចុះ​ហេតុអ្វី​នៅតែ​យកលុយ​ពី​ពួ​គាត់​ទៀត ហើយ​មួយវិញទៀត គ្មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ណា គេ​យក​លុយ​ពី​រថយន្ត​ដឹក​ម្មករ​នោះទេ ទើបតែ​ឃើញ​តំបន់​នេះ​មួយ​ទេ ដែល​តម្រូវឲ្យ​ពួកគាត់​បង់លុយ​។​

​ពាក់ព័ន្ធ​ទៅ​និង​ករណី​ខាងលើ​នេះ​ផង​ដែរ​លោក ខេន តំណាង​តំបន់ manhattan បានឲ្យដឹងថា នា​ពេល​កន្លង​មក​ខាង​តំបន់​ធ្លាប់បាន​ធ្វើ​ការណែនាំ​ផ្សព្វផ្សាយ​ជូន​ដំណឹង​ទៅ​ដល់​បងប្អូន​ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ទាំងអស់​នោះ​រួច​ហើយ​ផង​ដែរ​ហើយ​ក្រោយពី​មាន​ការតវ៉ា​ពី​ខាង​ម្ចាស់​រថយន្ត​ដឹក​កម្មករ​ខ្លះ​មិន​ព្រម​បង់​ថវិកា ហើយ​មួយចំនួន​ក៏​បាន​បង់​ថវិកា​រួចរាល់​ហើយ​ព្រោះ​គេ​យល់​ពី​គោលការណ៍​ក្នុង​ការបង់​តម្លៃ ១០. ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៅ​លើ​សេវា​អនាម័យ​និង​ស្ទី​កឃ័រសម្រាប់​បិទ​នៅលើ​កញ្ចក់​ឡាន​រួម​នឹង​ការងារ​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​តំបន់​។​

​ខាង​តំណាង​តំបន់​បាន​បញ្ជាក់​ទៀតថាៈ​នៅ​លើ sticker ឡាន​ដឹក​កម្មករ​ទាំងនោះ​មាន​ឈ្មោះ​និង​លេខ​អត្តសញ្ញាណប័ណ្ណ​ភូមិកំណើត​របស់​ម្ចាស់​រថយន្ត​ទាំងអស់​ ។ ដូច​ស្លាក​លេខ​ដែរ​(​ឧ​)​បើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​អាច​ចុះ​ឆែក​ជាមួយ​ក្រុមហ៊ុន​រោងចក្រ​ដឹងថា ម្ចាស់​រថយន្ត​នោះ​រស់នៅ​ទីណា​មិន​បាប់​ទៅ​ឆែក​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ទេ​។​

​លោក​ក៏​បាន​សំណូមពរ​ទៅ​ដល់​ម្ចាស់​រថយន្ត​ទាំងអស់ឲ្យ​ចូលរួមចំណែ​ក​សំអាត​បរិស្ថាន​និង​អនាម័យ​ហើយ​ក្នុង​ការបង់​ថវិកា​បន្តិចបន្តួច​នេះ​មិនមែន​ក្រុមហ៊ុន​យក​លុយ​ទៅ​សម្រាប់​ចង់បាន​ចង់​មាន​នោះ​ទេ​គឺ​យក​ថ្លៃ​សេវា​អនាម័យ​និង sticker តែប៉ុណ្ណោះ​ហើយ​ក៏​បាន​ចេញ​វិក័យ​ប​ត្រជូន​ផង​ដែរ​សូម​បងប្អូន​កុំ​ច្រឡំ​។​

​ក្រុម​រថយន្ត​ដឹក​កម្មករ ក៏​បាន​សំណូមពរ​ដល់​ខាង​តំបន់​សេដ្ឋកិច្ច​ពិ​សេ សូម​គិតពិចារណា​ឡើងវិញ ចំពោះ​យកលុយ​ពី​រថយន្ត​ដឹក​កម្មករ ព្រោះ​អាច​ខាត​ច្រើន ដែល​អាច​កម្មករ​មិន​បាន​ថែម​ម៉ោង ចំណាយ​ពេល​យូរ​ទម្រាំ​ដើរ​ដល់​ថ្នល់ជាតិ រក​រថយន្ត​ជិះ ធ្វើ​ឲ្យ​ខាតបង់​ពី​ថៅកែ​រោងចក្រ​។ ក្នុង​នោះ​ក្រុម​រថយន្ត​ដឹក​កម្មករ សំណូមពរ​ទៅ​លោក​អភិបាលខេត្ត​ស្វាយរៀង ឲ្យជួយ​អន្តរាគមន៍​ចំពោះ​រឿង​នេះ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា កុំ​ឲ្យ​ខាង​តំបន់​យក​លុយ​ពី​រថយន្ត​ដឹក​កម្មករ ព្រោះ​នាំ​ឲ្យ​ខាតប្រយោជន៍​កម្មករ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ​បងប្អូន​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​បាន​នាំ​គ្នា​យល់​ព្រម​បង់ថ្លៃ​ក្នុង​រថយន្ត​មួយ​គ្រឿង​ចំនួន​១០​ដុល្លារ​ឱ្យ​ទៅ​ខាង​តំបន់​ជា​បណ្តើរៗ​រួច​ហើយ​ផង​ដែរ​ក្រោយពី​មាន​ការសម្របសម្រួល​ពី​ខាង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេន​៕ វ៉ៃកូ​

 

spot_img
×