Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ក្រុម​ភេ​រវករ​នៅ​ប៉ា​គី​ស្ថាន ក្រោយ​ក្រុម​នេះ​បំផ្ទុះ​គ្រាប់​បែ​សម្លាប់​ទាហាន​ខ្លួន​ជាច្រើន​

spot_img

ប្រទេស​ឥណ្ឌា​បាន​និយាយថា ខ្ល​ន​បាន​ធ្វើ​ការវាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ ការវាយប្រហារ​នេះ​កើតឡើង ក្រោយ​ពេល​ក្រុម​សកម្ម​ប្រយុទ្ធ​នោះ បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​តំបន់ Kashmir បណ្តាល​ឲ្យ​ទាហាន​ប៉ា​រ៉ា​ឥណ្ឌា​ចំនួន ៤០​នាក់​បាន​ស្លាប់​។​

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា Vijay Gokhale បាន​ថ្លែងថា ការវាយប្រហារ​នោះ​ចំ​លើ​ទីក្រុង Balakot ស្ថិតក្នុង​ខេត្ត​មួយ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ប៉ុន្តែ​មិន​បានដឹង​ច្បាស់​ទេ​ថា តើ​ក្រុម​នេះ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ឬ​នៅ​តំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន​ទេ​។ លោក​បញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ​នោះ​ជា​ច្រើន​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​។​

​ចំណែក​ភាគី​ខាង​ប៉ា​គី​ស្ថាន​វិញ​បាន​និយាយថា ខ្លួន​បាន​ចេញ​យន្តហោះ​ចំបាំង​ជាច្រើន​គ្រឿង​ដើម្បី​​ជា​ការឆ្លើយតប​។​

​ការចាត់វិធានការ​ដាក់​គ្នា​បែបនេះ​វា​រឹតតែ​ធ្វើឲ្យ​មាន​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​កើតឡើង​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​។​

​នេះ​គឺ​ជា​ការវាយប្រហារ​តាម​ដែនអាកាស​របស់​ឥណ្ឌា​ទៅលើ​បន្ទាត់​ព្រំដែន ដែល​ខ័ណ្ឌ​ចែក​តំបន់ Kashmir ដែល​មួយ​ភាគ​គ្រប់គ្រង​ដោយ​ប៉ា​គី​ស្ថាន និង​មួយ​ផ្នែក​ទៀត​ដោយ​ឥណ្ឌា​។​

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​ដដែល​បញ្ជាក់​ក្នុង​ស​ន្និសិទ​សារពត៌មាន​ថា ការវាយប្រហារ​នោះ​មាន​គោលដៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ Jaish-e-Mohammad ហើយ​ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន​នាក់​បាន​ស្លាប់ ប៉ុន្តែ​ការវាយប្រហារ​មិន​ប៉ះពាល់​ដល់​ស៊ីវិល​នោះ​ទេ​។​

​លោក​ថ្លែងថា បើ​តាម​ការស៊ើបអង្កេត​ដែល​អាច​ជឿ​ទុកចិត្ត បានឲ្យដឹងថា ក្រុម​សកម្មប្រយុទ្ធ​ខាងលើ​កំពុង​មាន​ផែន​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ជាច្រើន​ទៀត នៅក្នុង​ប្រទេស​ឥណ្ឌា​ហើយ ដោយ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ជិត​កើតឡើង ការវាយប្រហារ​មុន​គឺជា​រឿង​ចាំបាច់​ណាស់​។​

​រដ្ឋមន្ត្រីការបរទេស​រូប​នោះ​បញ្ជាក់ថា មេបញ្ជាការ​ជាច្រើន​នាក់​របស់​ក្រុម​សកម្មប្រយុទ្ធ​បាន​ស្លាប់​បាត់បង់​ជីវិត​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×