Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អម្រែក​ជីវិត​របស់​គ្រួសារមួ​យ​ធ្លាក់​លើ​ស្មារ​របស់​ក្មេងស្រី វ័យ​ទើប​៩​ឆ្នាំ តើ​វា​មាន​ទម្ងន់​ប៉ុណ្ណា​ទៅ​ព្រះ​!

spot_img

​ពិត​ណាស់​ហើយ​ថា អ្វីៗ​វា​ពុំ​លើស​ពី​ការពិត​ជាក់ស្តែង​នោះទេ ។ ប៉ុន្តែ​ប្រសិន​អម្រែក​ជីវិត​វា​ធ្លាក់​លើ​ស្មា​មនុស្សពេញវ័យ​ប្រហែល​ពុំ​គួរ​និយាយ​ទេ ។ តែ​នេះ​ក្មេងស្រី​អាយុ​ទើប ៩​ឆ្នាំ​ណា៎​! ។​

​ពេល​នេះ​នាង​តូច​កំពុង​ក្លាយ​ជា​ជន​ល្បី​លើ​បណ្តាញ​សង្គម​ថៃ ព្រោះ​នាង​ជា​ម្ចាស់​តៀម​លក់​មាន់​បំពង​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ក្រោយ​ឪពុកម្តាយ “​ចិត្ត​ដាច់​” បាន​ចាកចេញ​ចោល​ពួកគេ ។​

​នាង​ឈ្មោះ Bien រៀន​ថ្នាក់​ទី ៤ តែ​តាំងពី​អាយុ ៣​ឆ្នាំ នាង​ចេះ​ជួយ​ជីដូន ធ្វើ​ការងារ​ខ្លះៗ​បាន​ហើយ ។ មុន​នេះ​មិនយូរប៉ុន្មាន​ឪពុក​ម្តាយ​បាន​លែងលះ​គ្នា​ហើយ​ចាក​ចាកចោល​ទៅ​… ។​

​នាង​រស់នៅ​ជាមួយ​ជីតា និង​ជីទួត ព្រម​ទាំង​ប្អូនប្រុស ២​នាក់​ទៀត ។​

​រៀងរាល់​ថ្ងៃ​ក្រោយ​ពេល​សិក្សា នាង​ទៅកាន់​តំបន់​លក់​មាន់​បំពង​ដើម្បី​…​បំពង​មាន់ ។ មិនតែប៉ុណ្ណោះ​នាង​នៅ​ចេះ​ច្នៃ​បន្លែ​សាឡា​ត់​សម្រាប់​បរិភោគ “​ផ្អាល់​”​ជាមួយ ។​

​ធម្មតាៗ​ជីដូន​នាង​នៅ​ប្រចាំកា​រលក់ តែ​ពេល Bien ចេញពី​រៀន​គឺ​នាង​រ៉ាប់រង​ទាំងអស់ ។ មើល​ពី​ចម្ងាយ​នាង​គឺជា​…​ចុងភៅ​និង​ជា​ម្ចាស់​ហាង​ផងដែរ ។​

​អតិថិជន​សុទ្ធសឹង​ស្ងើចសរសើរ​នឹង​ស្នាដៃ​នាង​តូច មាន​អតិថិជន​ប្រចាំ​ហាង​ច្រើន​គួរសម ។​

​ជា​បងស្រី​នាង​នៅ​មាន​ភារកិច្ច​មើលថែ​ប្អូនប្រុស​តូច​២​នាក់​ទៀត នាង​ក៏​នៅ​ជួយ​ថែទាំ​បញ្ចុក​អាហារ​ដល់​លោកតា​ទួត​ជរា​…​។​

​នេះឯង​គឺ​ជីវិត ជីវិត​របស់​អ្នកក្រីក្រ​ត្រូវ​ប្រឈម​មុខ​តស៊ូ ហេតុ​នេះ​អ្វី​ដែល​អ្នក​កំពុង​មាន​ត្រូវ​ចាំ​ថា​ពេល​ខ្លះ​របស់​ខ្លះ ជីវភាព​ខ្លះ របស់​លេង​ខ្លះ​…​ដែល​អ្នកមាន វា​គ្រាន់តែ​ជាក្តី​ស្រមៃ​របស់​អ្នកក្រ​ប៉ុណ្ណោះ ៕ ចន្ទ្រា​

spot_img
×