Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​ម្នាក់ ទៅ​លាង​ជើង​នៅ​ទឹក​ពាង​ក្បែរ​ផ្ទះ​ត្រូវ​ពស់​ស្រការ​ចាស់​ចឹក រង​របួស​ជើង​

spot_img

​ខេត្ត​បន្ទាយមានជ័យ ​៖ ក្មេងប្រុស​ម្នាក់​ត្រូវ​ពស់​ស្រការ​ចាស់​ចឹក​ជើង បណ្តាលឲ្យ​រងរបួស ខណៈពេល​ទៅ​លាង​ជើង​ទឹក​ពាង​ក្បែរ​ផ្ទះ​។​​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បានឲ្យដឹងថា​៖ ក្មេងប្រុស​រងគ្រោះ ឈ្មោះ សូ​ត ឈី​លី​ភិ​ញ អាយុ​១១ ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​ផ្គាំ ស្រុក​ស្វាយ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​អធិការ​បាន​បន្តថា​៖ មុនពេល​កើតហេតុ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កុមារា​រងគ្រោះ​មុនពេល​ឡើង​ទៅលើ​ផ្ទះ​ដេក បាន​ដើរ​ទៅ​លាង​ជើង​នឹង​ទឹក​ពាង​ក្បែរ​ផ្ទះ ក៏​ត្រូវ​ពស់​ស្រការ​ចាស់​ចឹក​ត្រូវចំ​កជើង​ខាងឆ្វេង ហើយ​ត្រូវបាន​ឪពុកម្តាយ ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក បាន​ទាន់ពេល ។ បច្ចុប្បន្ន​ក្មេងរងគ្រោះ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរ​បង្អែក​ស្រុក​ថ្មពួក ៕ ​ដោយ​ ៖ កូឡាប​

spot_img
×