Saturday, March 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កួត​ជ្រុល​នឹង​ជំនឿ​! ស្រី​ពីរ​នាក់​ប្រតាយប្រតប់​គ្នា​ដណ្តើម​បាច់ផ្កា​ប្រាថ្នា​ចង់​ក្លាយជា​កូនក្រមុំ “​បន្ទាប់​” ចុងក្រោយ​…​ខ្ទេចខ្ទី​អស់​បានត្រឹមតែ​ខ្មាស​គេ (​វីដេអូ​)

spot_img

នារី​វ័យក្មេង ២​នាក់ បាន​ស្ទុះ​ព្រម​គ្នា​ទៅ​ឈោង​ចាប់​យក​បាច់ផ្កា​ដែល​កូនក្រមុំ “​បោះ​” ព្រោះ​ជឿថា បែបនេះ​គេ​អាច​ក្លាយជា​…​កូនក្រមុំ​ដែរ ។ ស្មាន​ពុំ​ដល់​ហេតុការណ៍​ក្លាយ​ជា​ជម្លោះ​ប្រតាយប្រតប់​មួយ ។​

​ស្រី​នៅ​លីវ​២​នាក់ ត្រៀម​ខ្លួន​ចាប់​យក​បាច់ផ្កា​ប្រាថ្នា​បាន​ប្តី​នឹង​គេ​! ។​

​ហេតុ​កាណ៍​នេះ​កើតឡើង​នៅ​ទីក្រុង Vladikavkaz ។ បើ​តាម​កាសែត​អង់គ្លេស The Sun នោះ​កូនក្រមុំ​សើច​ញញឹម​ត្រៀម​បោះ​បាច់ផ្កា​ហើយ​នៅ​ពីក្រោយ​នាង​សុទ្ធសឹង​ជា​ភ្ញៀវ ។ ចៃដន្យ​ចោល​បាច់​ផ្កា “​ចាកចេញ​”​ពី​ដៃ​កូនក្រមុំ​មាន​ស្រីក្មេង​២​នាក់​ស្ទុះ​មក​ចាប់​បាន “​ព្រម​” គ្នា ។​

​ព្រោះ​តែ​ម្នាក់ៗ​ចង់​ឈ្នះ ក្លាយ​ជា​ម្ចាស់​បាច់ផ្កា​ប្រាថ្នា​ជា​កូនក្រមុំ “​បន្ទាប់​” តាម​ទម្លាប់​ពី​ណា​ពីណី​មក ។ ពួកគេ​ប្រតាយ​យកឈ្នះ​រៀងៗ​ខ្លួន ទម្រាំ​មាន​ភ្ញៀវ​ម្នាក់​មក​បំបែក​ពួកគេ​ចេញ ។​

​ប្រិយមិត្ត​សុភាពនារី​ទាំងឡាយ​! តើ​អ្នក​ជឿ​ទេ​?

ចន្ទ្រា

spot_img
×