Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ បន្ត​ទទួល​ប័ណ្ណសរសើរ​ពី​អង្គការ​អ​ភរក្ស​សត្វព្រៃ​អន្តរជា​តិ ចំពោះ​ការងារ​អភិរក្ស​សត្វ​កម្រ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​,​ស្ពីដ​បូត​កម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) ដែលជា​អ្នក​ស្រលាញ់ និង​ជា​អ្នក​អភិរក្ស​សត្វ​អណ្តើក​សមុទ្រ ឬ​សត្វ​ល្មិច ព្រម​ទាំង​សត្វព្រៃ​ជាច្រើន​ប្រភេទ​ទៀត​។ លោក​បានឲ្យដឹងថា ចំពោះ​ធ្វើ​ការងារ​មនុស្សធម៌ ដើម្បី​ជួយ​ដល់​អ្នក​ទី​ទល់​ក្រ ឬ​ចាស់ជរា​បាត់​បង់កម្លាំង​ពលកម្ម និង​ការងារ​អភិរក្ស​សត្វ​កម្រ ផ្សេងៗ ជាពិសេស​សត្វ​អណ្ដើក​សមុទ្រ ឬ​សត្វ​ល្មិច គឺជា​ការងារ ដែល​រូបលោក​ពេញចិត្ត​ធ្វើ​ផុសចេញ​ពី​បេះ​ដូង និង​ធ្វើឲ្យ​អារម្មណ៍ របស់លោក សប្បាយរីករាយ​បំផុត ហើយ​លោក​បាន​លះបង់​ទាំង​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន​អស់​ជាច្រើន ដោយ​មិន​ស្តាយស្រណោះ សម្រាប់​បន្ត​សម្មភាព​ខាងលើនេះ​..​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជា​ប្រធាន​ក្រុម​មនុស្សធម៌​អូរ​បី​(O3) និង​ជា​ប្រធាន​សមាគម​ទូក​ទេសចរណ៍ ប្រចាំ​ខេត្ត​ព្រះសីហនុ​ផង​នោះ បាន​អះអាង​ថា រូបលោក​នឹង​មិន​លះបង់​សកម្មភាព​ធ្វើ​ការងារ​មនុស្សធម៌​នេះ​ទេ ដរាបណា​រូប​លោក​មាន​វត្តមាន នៅលើ​ភពផែនដី ដ៏​ពិសិដ្ឋ​យើង​នេះ​។​

​លោក​ឧកញ៉ា​ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា កន្លង​មក​ចំ​ពោះ​សកម្មភាព​ចូលរួម​ចំណែក ក្នុង​កិច្ចការងារ​ធ្វើ​មនុស្សធម៌ និង​ការងារ​អភិរក្ស​សត្វ​កម្រ របស់លោក គឺ​មិន​នឹក​ចង់បាន​ការសរសើរ ពី​ផ្នែក​ពាក់ព័ន្ធ ឬ​ស្ថាប័ន​ជាតិ​អន្តរជាតិ​ណាមួយ​នោះទេ​..​។ ប៉ុន្តែ​លោក​ថា ចំពោះ​សកម្មភាព​ការងារ របស់លោក បែរ​ជា​ទទួល​បាន​ការ​គាំទ្រ និង​កោតសរសើរ​ច្រើន​ពី សំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន្ធ​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​មួយចំនួន​ផង​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ជាក់ស្តែង​ថ្មីៗ​នេះ មន្ត្រី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ និង​អង្គការ​ច្រើន​ទៀត បាន​ជូន​ប័ណ្ណសរសើរ​លើកទឹកចិត្ត ដល់​រូបលោក ជា​បន្តបន្ទាប់ ដែល​បាន​ចូលរួម​អភិរក្ស​សត្វព្រៃ​កម្រ​ផ្សេងៗ រួមមាន​៖ សត្វ​អណ្តើក​សមុទ្រ ឬ​សត្វ​ល្មិច​ជាដើម នា​ពេលកន្លងមក​។​

​ការផ្តល់ជូន​ប័ណ្ណសរសើរ​ជាថ្មីទៀត​ជូន ឧកញ៉ា ទៀ វិចិត្រ គឺ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នា​ឱកាស​មន្ត្រី​អង្គការ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ សហការ​ជាមួយ លោក​ឧកញ៉ា ទៀ វិចិត្រ​បាន​នាំ​យក​សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ​ធំៗ​ចំនួន​២​ក្បាល ដឹកយក​ទៅ​លែង ឲ្យ​រស់នៅ​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ នៅ​ម្តុំ​ខាងមុខ “​ម៉ាហ្វីយ៉ា​រី​ស្សត​” នា​ឆ្នេរ​ភ្លោះ កោះ​ឋានសួគ៌ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។​

​នា​ឱកាស​នោះ​ដែរ មន្ត្រី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ បានចាត់ទុក សកម្មភាព​ជួយ​ការពារ និង​អភិរក្ស​សត្វ​កម្រ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា របស់​លោក​ឧកញ៉ា ទៀ វិចិត្រ ថា​ពិតជា​មាន​សារៈសំខាន់​បំផុត ដើម្បី​រួមចំណែក​ថែរក្សា​ប្រភេទ​សត្វ​កម្រ ដែល​ជិត​ផុត​ពូជ ឲ្យ​សម្បូរ​បែប​ឡើងវិញ​។ ក្នុងនោះ​លោក​ឧកញ៉ា ក្រៅ​ពី​បាន​លែង​សត្វព្រៃ​គ្រប់​ប្រភេទ ក៏​មាន​សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ​រាប់រយ​ពាន់​ក្បាល និង​សត្វ​អណ្តើក​ហ្លួង​ជា​ច្រើន​ក្បាល​ផង​។​

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រី​អង្គការ​ការពារ​សត្វព្រៃ និង​ធម្មជាតិ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​រាល់​សកម្មភាព​ធ្វើ​ការងារ​មនុស្សធម៌ ជា​ពិសេស​ការងារ​អភិរក្ស​សត្វ​កម្រ​នៅ​កម្ពុជា ដែល​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ជួយ​ជ្រោមជ្រែង​ជា​បន្តបន្ទាប់​កន្លង​មក និង​បន្ត​សកម្មភាព​តទៅ​ថ្ងៃ​អ​នា​គត់ ថា​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ពេញទំហឹង ក្នុង​ការងារ​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ ឲ្យ​កាន់តែ​រីកចំរើន ជាមួយ​រាជរដ្ឋាភិបាល​ថែមទៀត​ផង​៕ ដោយ​៖ ដែន សីមា​

spot_img
×