Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ប្រា​ប់លោក សួង សុ​ភ័​ណ្ឌ ប្តូរ​ឈ្មោះ “​គណបក្ស​អំណាច​ខ្មែរ​” ក្រោយពេល​មានការ​តវ៉ា​ពី​អតីត​ស្ថាបនិក​

spot_img

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ផ្ញើជូន​លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ ស្តីពី​ការប្រើប្រាស់​ឈ្មោះ គណបក្ស​អំណាច​ខ្មែរ​។

​បើ​យោងតាម​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ក្រោយ​មានការ​តវ៉ា​ពី​អតីត​ស្ថាបនិក និង​អតីត​ថ្នាក់ដឹកនាំ​របស់​គណបក្ស​មួយ​នេះ ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​គណបក្ស​អំណាច​ខ្មែរ ធ្វើការ​ពិនិត្យ និង​សម្រេច​ក្នុង​ការប្តូរឈ្មោះ​គណបក្ស​អំណាច​ខ្មែរ នេះ​ឡើងវិញ​។

​នៅក្នុង​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង ថ្ងៃទី​២៦ កុម្ភៈ បានបញ្ជាក់​ប្រាប់​លោក​ប្រធាន​គណបក្ស​ថា ក្រសួងមហាផ្ទៃ បានទទួល​នូវ​លិខិត​របស់​អតីត​សមាជិក​ស្ថាបនិក និង​អតីត​ថ្នាក់ដឹកនាំ គណបក្ស​អំណាច​ខ្មែរ ដែល​បាន​សំណូមពរ​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើការ​ហាមឃាត់​បុគ្គល ឬ​ក្រុម​ផ្សេងៗ​ទៀត ដែល​មិនមែនជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ បន្ត​ប្រើប្រាស់​ឈ្មោះ​គណបក្ស ដោយ​ផ្អែក​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស​អំណាច​ខ្មែរ តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ នាពេល​កន្លងមក ។ ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​គណបក្ស អំណាច​ខ្មែរ ធ្វើការ​ពិនិត្យ និង​សម្រេច ក្នុង​ការប្តូរឈ្មោះ “​គណបក្ស​អំណាច​ខ្មែរ​” នេះ​ឡើងវិញ​។​

​ក្រោយ​លោក​សួន​សេរី​រដ្ឋា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់គុក​កាលពី​ខែសីហា​ឆ្នាំ​២០១៧ លោក​សួង សុ​ភ័​ណ្ឌ ឡើង​គ្រប់គ្រង​ជា​ប្រធាន គណបក្ស​អំណាច​ខ្មែរ ។ ក្រោយ​ទទួល​សេរីភាព​វិញ លោក សួន សេរី​រដ្ឋា បានដាក់​ពាក្យ​ប្តឹងតវ៉ា ដើម្បី​យក​គណបក្ស​អំណាច​ខ្មែរ​វិញ​ពី​លោក​សួង​សុ​ភ័​ណ្ឌ ប៉ុន្តែ​លោក​សួង សុ​ភ័​ណ្ឌ បាន​បដិសេធ ។ លោក សួន សេរី​រដ្ឋា ធ្លាប់បាន​ធ្វើលិខិត​មួយ ទៅ​ក្រសួងមហាផ្ទៃ​ដើម្បីអោយ​ក្រសួង​ផ្អាក​សកម្ម ភាព​គណបក្ស​អំណាច​ខ្មែរ​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×