Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ សម្រាប់​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ លើ​បង្កាន់ដៃ​ពន្ធ​យានយន្ត​នាំចូល​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីជូនដំណឹងស្តីពី​ការសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ សម្រាប់​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​លើ​បង្កាន់ដៃ​ពន្ធ​យានយន្ត​នាំចូល ក្នុង​ប្រពន្ធ​អន​ឡាញ Apple App Store និង​Google Play Store ។​

​បើ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការផ្ទៀងផ្ទាត់ អនុលោមភាព​នៃ​បង្កាន់ដៃ​ពន្ធ​យានយន្ត​នាំចូល ដែល​បាន​បោះពុម្ព​ចេញពី​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ (​អាស៊ី​គូ​ដា​) និង​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​គយ (e-Customs) មាន​បំពាក់​នូវ QR Code អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ​សម្រាប់​សាធារណជន អាច​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​លើ​បង្កាន់ដៃ​ពន្ធ​យានយន្ត ដោយ​អាច​ចូល​ទាញយក​និង​ដំឡើង​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​វៃ​នេះ ពី​ក្នុង​ប្រព័ន្ធ​អន​ឡាញ App Store (​ប្រតិបត្តិការ iOS) និង Play Store (​ប្រតិបត្តិការ Android) ដែលមាន​ឈ្មោះថា Vehicle Document Verification ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕ ដោយ​៖​កូ​ឡាប​

​សូម​អាន​សេចក្តីជូនដំណឹង​ទាំងស្រុង​៖

spot_img
×