Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ិត សំហេង​៖ គម្រោង គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ របស់​យុវជន​នៅ​កម្ពុជា មានតម្លៃ​ធំធេង​ណាស់ ក្នុងការ​ស្វែងរក​ការងារ និង​ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ពិតប្រាកដ ដល់​យុវជន​

spot_img

​ភ្នំពេញ ​៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ម៉ា​រៀ សា​គ្រិន ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការក្រសួង​ការងារ នា​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងអំណរគុណ និង វាយតម្លៃ​ខ្ពស់​ចំពោះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) ដែល​បានរ​គាំទ្រ​ហិរញ្ញវត្ថុ​ពី ពី​ឆ្នាំ​២០១៣ ដល់ ២០១៩ និង​ទទួល​អនុវត្ត​រួមគ្នា​ដោយ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​ផ្តល់​សេវាសាធារណៈ​ស៊ុយអែត (SPES) លើ​គម្រោង គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ របស់​យុវជន​នៅ​កម្ពុជា និង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ការងារ​ចល័ត នា​ថ្ងៃនេះ​។​

​លោក​បណ្ឌិត​រដ្ឋមន្ត្រី លើកឡើងថា តាមរយៈ​គម្រោង​មួយ​នេះ វា​ពិតជា​មានតម្លៃ​ធំធេង​ណាស់ ក្នុងការ​ផ្តល់​សារ​ទៅដល់​អ្នកស្វែងរក​ការងារ​ធ្វើ និង​យុវជន នូវ​ជំនាញ​វិជ្ជាជីវៈ​មួយ​ដ៏​ពិតប្រាកដ​។ ទន្ទឹមនឹងនេះ លោក បានស្នើ​ដល់​ភាគី ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) និង​ទីភ្នាក់ងារ​ផ្តល់​សេវាសាធារណៈ​ស៊ុយអែត (SPES) បន្ត​ជួយ​ជ្រោមជ្រែង​ដល់ទី​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក្នុងការ​បង្កើត​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​នូវ “​មជ្ឈមណ្ឌល​ការងារ​ចល័ត​” ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការផ្តល់សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​ទីជិត​ឆ្ងាយ​នៅ​ទូទាំងប្រទេស តាមរយៈ​ការផ្តល់សេវា​ចុះឈ្មោះ​ស្វែងរក​ការងារ ផ្គូផ្គង​អ្នក​សែ្វ​ងរ​ក​ការងារ​ទៅនឹង​ឱកាស​ការងារ​ដែល​នៅ​ទំនេរ​, ការប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការជ្រើសរើស​កម្លាំង​ពលកម្ម​, ការផ្តល់​មគ្គទេសក៍ និង​ប្រឹក្សា​យោបល់​អាជីព ព្រមទាំង​ការផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ និង​ការរៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​ការងារ​នៅតាម​មូលដ្ឋាន សំដៅ​បំ​ព្រួញ​គម្លាត​នៃ​ការខកខាន​មិន​ទទួលបាន​ឱកាស​ការងារ និង ជំរុញ​ការទទួលបាន​ព័ត៌មាន​ពី​ការងារ​ទូលំទូលាយ​ដល់​សិស្ស​/​និស្សិត យុវជន និង​អ្នកស្វែងរក​ការងារ​ធ្វើ​ទូទាំងប្រទេស​។ ជា​ចុងក្រោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ស៊ុយអែត ដែល​បានផ្តល់​នូវ​គម្រោង​ដ៏​ថ្លៃថ្លា​នេះ​។​

​លោកស្រី​ម៉ា​រៀ សា​គ្រិន ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ៖
​កាលពី​១០​ឆ្នាំមុន កម្ពុជា​មិនទាន់មាន​ព័ត៌មាន​ទីផ្សារការងារ ទូលំទូលាយ​នៅឡើយ​ទេ តែ​បច្ចុប្បន្ន​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​គម្រោង​របស់​ទី​ភ្នា​ក់​ស៊ុយអែត (SIDA) បានផ្តល់​ឱ្យ​កម្ពុ​ជាមាន​ព័ត៌មាន​ទីផ្សា​ការងារ​យ៉ាង​ទូលំទូលាយ​ដល់​ពលរដ្ឋ​កម្ពុជា ហើយ​រដ្ឋាភិបាល​ស៊ុយអែត​សូម​កោតសរសើរ និង​អបអរសាទរ​ដល់​NEA ដែល​បាន​សម្រេចបាន​យ៉ាង​ជោគជ័យ​នូវ គម្រោង​ជាច្រើន​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) និង​ទីភ្នាក់ងារ​ផ្តល់​សេវាសាធារណៈ​ស៊ុយអែត (SPES) នាពេល​កន្លងមក​ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×