Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​កិច្ចការបរទេស​រដ្ឋសភា ជំរុញ​ឲ្យ​ក្រុង Jieyang ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​ទេសចរណ៍ និង​វប្បធម៌​

spot_img

​​ប្រទេស​ចិន​ ៖ នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គណៈប្រតិភូ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក​ឈាង វុន ប្រធាន​គណៈកម្មការ បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Jieyang និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក LI Shuihua អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​ក្រុង នា​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

Jieyang ជាទី​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​របស់​ចិន ដែល​ប្រជាជន​ចិន​ធ្លាប់​ស្ថិតនៅក្រោម​អាណានិគម​ប្រទេស​ជប៉ុន ហើយ​បាន​ក្រោក​តស៊ូ​រហូត​ទទួលបាន ជោគជ័យ​។ បច្ចុប្បន្ន​ទីក្រុង​នេះ កំពុង​ទទួល​បានការ​អភិវឌ្ឍ និង​ទាក់ទាញ​អ្នកទេសចរ​ចូលមក​ទស្សនា​យ៉ាងច្រើន​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក LI Shuihua លោក ឈាង វុន បាន​គូសបញ្ជាក់ថា ក្រុង Jieyang នឹង​ទទួលបាន​ការអភិវឌ្ឍ​ដូចជា ហុងកុង ម៉ា​កាវ និង​ក្រុង​គ័ង​ចូ​វ ក្នុងពេល​ឆាប់ៗ​នេះ​។ នៅក្នុង​ជំនួប​ពិភាក្សា​នេះ បានលើកឡើង​ពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិត រ​មួ​ត​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ចិន ដែល​កំពុង​ទទួលបាន​ផ្លែផ្កា​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​លោក ឈាង វុន បានលើកឡើង ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុ​ជាមាន​ចក្ខុវិស័យ​ច្បាស់លាស់​នៅក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​បាន​បើក ចំហ គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​អ្នក​វិយោគ​គិ​នប​រទេស​។ ឯកឧត្តម​បាន​លើកទឹកចិត្ត និង​គាំទ្រ​ដល់​ក្រុង Jieyang ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​ជាមួយ កម្ពុជា​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ជាដើម​។​

​ប្រធាន​គណៈប្រតិភូ​រដ្ឋ​សភា​កម្ពុជា ក៏បាន​អញ្ជើញលោក LI Shuihua អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស​ក្រុង Jieyang និង​សហការី មក​បំពេញ ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា តាម​ពេល​សមស្រប​ណាមួយ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×